ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឃាត់​និង​រឹបអូស​បាន​គ្រឿងចក្រ ០១​គ្រឿង​បំផ្លាញ​ព្រៃ​លិច​ទឹក​

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ ឃាត់​និង​រឹបអូស​បាន​គ្រឿងចក្រ ០១​គ្រឿង​បំផ្លាញ​ព្រៃ​លិច​ទឹក​

កំពង់ធំ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ កាល​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ឃាត់​គ្រឿងចក្រ ០១​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក  កាយ​ប្រឡាយ​នៅ​ចំណុច​ដែន​ជម្រក​សត្វ​ត្រី ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។  ប្រតិបត្តិ​ការណ៍​នេះ​នៅ​ចំណុច​ខាងលើ​បង្គោល​កី  ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​លោក វ​រះ​សេ​នីយ៌ឯក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ខេត្តកំពង់ធំ បាន​ប្រាប់​អោយដឹងថា «​គ្រឿងចក្រ​ម ០១​គ្រឿង​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ដែន​ជម្រក​ត្រី​ពង​កូន​នោះ យើង​មិន​ទាន់​ដឹង​ថា​វា​ខុសច្បាប់​ឬ​យ៉ាងណា ចាំ​មើល​មន្ត្រី​ជំនាញ​ជលផល​ដើម្បី​ចុះទៅពិនិត្យ​មើល​ជាក់ស្ដែង​សិន ។​

​លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​បាន​ប្រាប់ ថា​បញ្ហា​ខាងលើ​នេះ​រូបលោក​បាន​បានទទួល​ព័ត៌មាន​ហើយ​។ លោក​ថា «​ព័ត៌មាន​លម្អិត​យើង​មិន​ទាន់​ច្បាស់​ឡើយ​ថា តើ​គ្រឿងចក្រ​ខាងលើ​នេះ​មាន​ច្បាប់​ឬ​យ៉ាងណា​ទេ​?! បើ​គ្រឿងចក្រ​ខាងលើ​នេះ​គ្មាន​ច្បាប់​ទេ អនុញ្ញាត​ទេ យើង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ចំពោះ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ មួយ  វឿន នៅ​ភូមិ​រំចេក ឃុំ​សំព្រោជ ស្រុក​ស្ទោង  ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ​ឃាត់​គ្រឿងចក្រ​បាន​១​គ្រឿង ចំណែក​១​គ្រឿង​ទៀត​ត្រូវបាន​បើក​រត់គេច​បាត់ស្រមោល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com