ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ព្រៃ​លិច​ទឹក​ជាង​១០០​ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខសញ្ញា​អ្នក​ដុត​មក​ផ្ដន្ទាទោស​តាមច្បាប់​

ព្រៃ​លិច​ទឹក​ជាង​១០០​ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខសញ្ញា​អ្នក​ដុត​មក​ផ្ដន្ទាទោស​តាមច្បាប់​

​សៀមរាប ៖ លោក ទៀ សីហា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប​នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ស្ថានភាព​ភ្លើង​កំពុង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​សកម្មភាព​នោះ​បាន ប្រើប្រាស់​ឡាន​បាញ់​ទឹក​ជាច្រើន​គ្រឿង​ដើម្បី​បាញ់​ពន្លត់​តែ​មិន​ទាន់​រលត់​នៅឡើយ ។​

​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​បន្ដ​ពូជ​និង​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​គ្រប់​ប្រភេទ ហើយក៏​ជា​តំបន់​ទេសចរណ៍​ជាប់​បឹង​ទន្លេសាប មាន​ទំហំ​ជាង​១០០​ហិច​តា​ត្រូវបាន​ភ្លើង​ឆេះ​អស់ ក្នុង​តំបន់​នេះ​គឺជា​ការ​មើលថែរ​និង​អភិរក្ស​ដោយ​សហគមន៍​បឹង​ពារាំង​ដែលមាន​លោក គង់ មង្គល់​ជា​ប្រធាន​។​

​យោង​តាម​សំដី​ប្រជាពលរដ្ឋ​និង​មន្ត្រី​សហគមន៍​បានឲ្យដឹងថា ព្រៃ​សហគមន៍​នេះ​ឆេះ​រយះពេល​៤​យប់​មកហើយ ដោយ​គេ​សនិដ្ឋាន​ថា​មាន​មនុស្ស​លួច​ដុត ការឆេះ​នេះ​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤​ខែ ឧសភា​ឆ្នាំ​២០២១​រហូតមកដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១​។

​លោក ទៀ សីហា ប្រធាន​គណះបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​សៀមរាប បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ រួម​ទាំង​មាន​វត្តមាន លោក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប បាន​បញ្ជូន​ឡានទឹក​ជាច្រើន​គ្រឿង​មក​ពន្លត់​ឆ្លើង​ឆេះ​ព្រៃ​នេះ​ប៉ុន្តែ​មិន​ទាន់​សង្គ្រោះបាន​ទាំងស្រុង​នោះ​ទេ ព្រោះ​ភ្លើង​បាន​ឆេះ​រីក​រាលដាល​ធំ​ពេក និង​ផ្លូវ​ចូល​ទៅ​ពន្លត់​ក៏​ពិបាក ហើយ​ពេលនេះ​កំពុងតែ​ធ្វើ​ការបាញ់​ស្ទាក់​កាត់មុខ​ផ្លូវ​ភ្លើង​កុំឲ្យ​មាន​ការឆេះ​រីក​កាន់តែ​ធំ ។

​ក្នុងនោះ​ដែរ​លោក ទៀ​សីហា ក៏​បាន​ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង និង មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ការស៊ីបអង្កេត ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​វែកមុខ​រក​ជនបង្ក ក្នុង​ការបំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ យកមក​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។​

​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ព្រៃ​អភិរក្ស​ដ៏​សំខាន់​នេះ ព្រោះថា​ទំរាំ​ព្រៃ​នេះ​បាន​ដុះ​ដូច​ដើម​មក​វិញ មាន​រយៈពេល​១០​ទៅ​២០​ឆ្នាំ​ទៀត​បាន​អាច​ដូចដើម​វិញ ។​

​សូម​រំលឹក​ផល​ដែរ​ថា កាល​ពី​រដូវប្រាំង​ឆ្នាំមុន​ក៏​មាន​ការឆេះ​ព្រៃ​សម្រាប់​ត្រី​ពង​កូន តំបន់​បឹង​ពារាំង​នេះ​ផងដែរ គ្រាន់តែ​មាន​ទំហំ​នៃ​ការឆេះ​តូច​ជាង​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com