ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៨​នាក់​

ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៨​នាក់​

ខេត្ត​រតនគិរី ៖ អ្នក​ភ្នាល់​ដាក់​លុយ​ទស្សន៍ទាយ​ឆ្នាំ​ទាំង​១២ ប្រុស​ស្រី​ចំនួន ៨​នាក់ ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ឃាត់ខ្លួន​។​

​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥.៤០​នាទី កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​រន​គិរី ដឹកនាំ​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ការឃាត់ខ្លួន​អ្នក​លួច​លេង​ល្បែងស៊ីសង​(​យូគី​) ក្នុង​ផ្ទះ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​ថា កងកម្លាំង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៨​នាក់ ក្នុងនោះ​មាន​ស្រី​០៥​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ល្បែង​សុីសង (​យូគី ឬ​សត្វ​ឆ្នាំ​ទាំង​១២) ព្រមទាំង ដកហូត​សម្ភារៈ រួមមាន ៖ ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុង​ឌ្រឹ​ម ០១៨ ពណ៌​ខ្មៅ ស្លាក​លេខ ត្បូងឃ្មុំ 1E-6385 .​ទូ​ស័ព្ទ​ដៃ ២​គ្រឿង ម៉ាក oppo .​អិន​ចុច​ពិល ពណ៌​ខ្មៅ​.១ .​កន្ត្រៃ ១ .​សំភារៈ​សំរាប់​លេង​យូគី​មួយចំនួន និង​ប្រាក់​ចំនួន​៨០​មុឺន​រៀល ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៨​នាក់ ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​បំពេញបែបបទ​តាម នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com