ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១១ នា​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​មីនា ឆ្នាំ​២០២៦ ថា​រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”​។​

​ព្រម​ជាមួយគ្នានេះ​ដែរ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ដល់​ប្រជាជន​ឱ្យមាន​ការសហការ និង​ចូលរួម​លើ​គោលការណ៍​ចំនួន ៣ គឺ​៖ ទី​១/ សូម​កុំ​ចូលរួម​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​នៃ​ការរួមចំណែក​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​, ២/ សូម​ចូលរួម​សហការ និង​រាយការណ៍​អំពី​បទល្មើស​ដែល​កើត​មាន​ផ្ទាល់ និង​ទី​៣/ សូម​ប្រជាជន​ចូលរួម​ចាប់​អាជីព​ដែល​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី គឺជា​ការរៀបចំ​ដើម្បី​អបអរសាទរ និង​ថែរក្សា​ប្រពៃណី​ជាតិ​ខ្មែរ​ខ្លួន ដែល​ជា​សាសនា វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​ណាស់​មកហើយ ព្រមជាមួយ​នោះ​ក៏​ត្រូវ​ជំរុញ​ដំណើរ​ជីវិត​ឱ្យ​ទៅ​មុខ​ដោយ​ត្រូវ​ពង្រឹង​ខ្លួនឯង​។ ការរៀបចំ​នេះ គឺ​ផ្តោត​ទៅលើ​សាមគ្គីភាព និង​ភាពរឹងមាំ​របស់​ជាតិ ដែល​ត្រូវ​រៀបចំ​ឱ្យបាន​សមស្រប​តាម​ប្រពៃណី និង​មិន​ត្រូវ​បំភ្លេច​ដល់​ជនភៀសសឹក ដោយ​នឹង​បំផុស​សិល្បករ និង​សប្បុរជន​នឹង​ទៅ​ជួប​ផ្ទាល់ ទៅលេង ហើយ​លើក​ទឹកចិត្ត​ផ្ទាល់​ជាមួយ​បងប្អូន​ជនភៀសសឹក នៅ​មូលដ្ឋាន​ផ្ទាល់ ជាពិសេស​ក្នុង​កម្មវិធី ក៏​នឹង​មាន​ការជំរុញ​ផ្សព្វផ្សាយ​អំពី​វីរ​កងទ័ព​នៅ​តាម​ទីតាំង​ផ្សេងៗ ដើម្បី​បង្ហាញ ទៅ​ដល់​ប្រជាជន​ដែល​បាន​នឹង​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​។​

​ជាមួយគ្នា​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ខ្មែរ​ពី​គ្រប់ទិសទី ដែល​បាន​ចូលរួម​ជា​ចលនា​ជាតិ​និយម​យ៉ាងសកម្ម​ក្នុង​ចលនា​ជាតិនិយម​តាមរយៈ​ការចូលរួម​យ៉ាង​ច្រើន​ក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​ការ​សាមគ្កី​ជាតិ ស្មារតី​ជាតិនិយម និង​ស្នេហា​ជាតិ ទឹកដី និង​ប្រជាជន​យ៉ាង​ប្រាកដ​បំផុត​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជា​មួយ​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង និង​ត្រូវ​តាមដាន​សភាពការណ៍​ឱ្យ​ជាប់​ជា​ប្រចាំ​ដើម្បី​ដាក់ចេញ​វិធានការ​ឱ្យ​បាន​លឿន និង​ទាន់​ពេល ។ បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​តាមដាន​ឱ្យ​ជាប់​ពី​ទិន្នន័យ និង​ការប្រែប្រួល​ប្រេង ដោយ​ត្រូវ​មើល​ពី​បរិមាណ​ប្រេង និង​មាន​ប្រទេស​នាំចេញ​ប្រេង ថា​តើ​មាន​ប្រទេស​ណា​ដែល​នឹង​បិទ​ការនាំចេញ​ដែរឬទេ ដើម្បី​ធានា​ស្ដុក​ប្រេង​សម្រាប់​ប្រើប្រាស់ និង​ស្ថិរភាព​តម្លៃ​ប្រេង ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃ​គ្រប់​ក្រសួង​ស្ថាប័ន​, អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ នឹង​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​, ទិសដៅ​ការងារ​, បទបញ្ជា និង​សេចក្តីណែនាំ​នានា ព្រមទាំង​ផ្តល់​កិច្ចសហការ​ទូលំទូលាយ ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បេសកកម្ម​ដ៏​មាន​អត្ថន័យ​របស់​ជាតិ​មាតុភូមិ​យើង គឺ ការកសាង​សហគមន៍​មួយ​ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ជាតិ និង​ស្រប​តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់គ្នា ដើម្បី​ជិវិត​និង​សហគមន៍​គ្មាន​គ្រឿងញៀន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com