ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា​ជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច ខែ​ផល្គុន ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ​សម្ដេច​តេជោ បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​លោក​ជំទាវ ក្នុង​ដំណើរ​បំពេញបេសកកម្ម ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ដេច​តេជោចាត់​ទុកវ​ត្តមាន​ដ៏​ឆាប់រហ័សរ​បស់​លោកជំទាវ មក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​នេះ គឺ​បញ្ជាក់​យ៉ាងច្បាស់​ថា អូទ្រីស បាន​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អូទ្រីស​។ សម្ដេច​តេជោ​សង្ឃឹមថា ក្នុង​បេសកកម្ម​របស់​លោកជំទាវ នឹង​ញ៉ាំង​ទំនាក់ទំនង​កម្ពុជា និង​អូទ្រីស​កាន់តែ​រីកចម្រើន​បន្ត​ទៀត​។​

​នៅក្នុង​ជំនួប​នេះ លោកជំទាវ Katharina WIESER បាន​សម្ដែង​ការ​អរគុណ​ចំពោះ សម្ដេច​តេជោ ដែល​អនុញ្ញាត​ឱ្យ​លោកជំទាវ បាន​ជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង​ជូន​នា​ឱកាស​នេះ ក្នុង​បេសកកម្ម​របស់​លោកជំទាវ ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។ លោកជំទាវ បាន​ប្ដេជ្ញា​ចំពោះ​មុខ​សម្ដេច​តេជោ ដោយ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពូន​ជ្រុំ នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អូទ្រីស ឱ្យ​កាន់តែ​រីកចម្រើន​។​លោកជំទាវ​បាន​លើកឡើង​ថា ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងមកនេះ ពោល គឺ​ចាប់តាំងពី​ឆ្នាំ​១៩៥៦ មក ប្រទេស​ទាំង​ពីរ​បាន​បង្កើតនូវ​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​ទំនាក់ទំនង​កន្លងមក​នេះ គឺ​មាន​ភាពល្អប្រសើរ ដោយ​ភាគី​ទាំង​ពីរ​ជឿជាក់​គ្នា​ទៅវិញទៅមក ។​

​ក្នុងឱកាស​នោះ លោកជំទាវ ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​បន្ថែម ទាំង​នៅក្នុង​ក្រប​ខណ្ឌ​នយោបាយ ជាពិសេស គឺ​ក្របខណ្ឌ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​។ លោកជំទាវ នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម វិនិយោគ​រវាង​កម្ពុជា និង​អូទ្រីស ឱ្យ​កាន់តែ​មាន​ការកើនឡើង​។ លោកជំទាវ​បាន​បង្ហើប​ថា នៅ​ពេល​ខាង​មុខ​នឹង​មាន​ធុរជន​របស់​អូទ្រីស​ប្រមាណ ១០​ក្រុមហ៊ុន នឹង​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការវិនិយោគ ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​ពេញចិត្ត​ចំពោះ​ការលើកឡើង​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អូទ្រីស​ដែល​មាន​រយៈកាល ៧០​ឆ្នាំ ដែល​សម្ដេច​តេជោ ចាត់ទុកថា​ជា​ទំនាក់ទំនង​មួយ​ដែល​មាន​ដំណើរ​ដ៏​វែងឆ្ងាយ ។​

​សម្ដេច​តេជោបា​នឯកភាព​ទាំង​ស្រុងចំ​ពោះ​ការលើកឡើង​របស់​លោក​ជំទាវ ក្នុង​ការពង្រីក​នូវ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អូទ្រីស​ឱ្យ​កាន់តែ​មាន​ការកើនឡើង ជាពិសេស គឺ​ទាក់ទង​ទៅ​នឹង​ការវិនិយោគ ដែល​សម្ដេច​តេជោ​សាទរ​ចំពោះ​គម្រោង​ធុរជនរ​បស់​អូទ្រីស​ប្រមាណ​១០​ក្រុមហ៊ុន គ្រោង​មកកាន់​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នោះ​។​

​សម្ដេច​តេជោ​សង្ឃឹម​ខ្ពស់​ថា តាមរយៈ​ធុរជន រួម​ទាំង​តាមរយៈ​ការប្ដេជ្ញាចិត្ត​របស់​លោក​ជំទាវ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា នឹង​ញ៉ាំងឱ្យ​ទំនាក់ទំនង​ផ្នែក​នយោបាយ ជាពិសេស ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​រីកចម្រើន​បន្ត​ទៀត​។ នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ បាន​ចែករំលែក​ទៅលើ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​របស់​ពិភពលោក នាពេល​បច្ចុប្បន្ន​ជា​មួយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ផងដែរ ហើយ​ក៏​ឆ្លៀតឱកាស​ពន្យល់​អំពី​ស្ថានភាព​នៃ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​កើតឡើង​កន្លងមក ហើយ​ពេលនេះ ប្រទេស​ទាំង​ពីរ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​យ៉ាងណា អនុវត្ត​នូវ​បទ​ឈប់​បាញ់​ឱ្យ​បាន​ល្អប្រសើរ ក្នុង​ការធានា​នូវ​ស្ថិរភាព​តាម​ព្រំដែន និង​ការដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​ទៅលើ​ទិដ្ឋភាព​ច្បាប់ និង​ការចរចា​គ្នា ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកជំទាវ បំពេញ​បេសកកម្ម​ការ​ទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com