ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង នៅសូទ្រនិគម​ មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង នៅសូទ្រនិគម​ មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី​

(​សៀមរាប​)៖ មាន​ករណី អគ្គិភ័យ មួយ​កើតឡើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ លឹម ញុ​ឹ​ប ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ស្ថិត​នៅ​ចំណុច ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង ១១:៣០​នាទី​ព្រឹក  ។​

​តាម​របាយការណ៍ ករណី​អគ្គិភ័យ​នេះ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ចំនួន ១​ខ្នង ប្រមាណ ៤០% មាន​ទំហំ ០៦​ម៉ែត្រ × ១២​ម៉ែត្រ លក្ខណៈ​សំណង់ ថ្ម​ក្រោម ឈើ​លើ ដំបូល​ប្រក់​ក្បឿង និង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​។ មូលហេតុ​បឋម ត្រូវ​បាន​បញ្ជាក់ថា បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ លោក​វរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ចាត់ចែង​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ព្រមទាំង​បាន​គោរព​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​កិច្ច​សហការ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក ប្រាសាទបាគង និង​អធិការដ្ឋាន​នគរបាល​ស្រុក ជី​ក្រែង​។​

​សរុប​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បាន​ប្រើប្រាស់ មាន​ចំនួន ០៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​សរុប​ចំនួន ០៤​រថយន្ត ស្មើនឹង ២៤,០០០​លីត្រ ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍ និង​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង ១២:៣០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​។​

​គួរបញ្ជាក់​ថា ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ ក៏​មាន​ការចូលរួម​ពី បងប្អូន​ប្រជាពលរដ្ឋ កម្លាំង​ប្រជា​ការពារ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សូទ្រនិគម ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com