ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​

អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡាន​ដាវ (Christopher Landau) អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក ក្នុងឱកាស​នៃ​ការអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស បាន​ថ្លែងអំណរគុណ​កម្ពុជា​ចំពោះ​ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព និង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្ដេច​ធិបតី នៅក្នុង​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព​។ ឯកឧត្តម ក៏​បាន​ជម្រាបជូន​សម្ដេច​ធិបតី ថា ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ (Donald J. Trump) មាន​មោទនភាព​ចំពោះ​ការរួមចំណែក​ក្នុង​ការបញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​បន្តថា សហរដ្ឋ​អាម៉េរិក​យល់​ច្បាស់​អំពី​តម្លៃ​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​នាំមក​នូវ​សន្តិភាព​យូរអង្វែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​, ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការវិវត្ត​វិជ្ជមាន​ជា​បន្តបន្ទាប់ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​អាម៉េរិក​-​កម្ពុជា​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សំដៅ​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​រឹងមាំ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ ទន្ទឹមនេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា ដែល​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា (Air Cambodia) បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing 737 MAX ពី​សហរដ្ឋ​អាម៉េរិក នា​ពេល​ថ្មីៗ​នេះ​។ ដោយ​កត់សម្គាល់​ពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​, សហរដ្ឋ​អាម៉េរិក​កំពុង​បន្ត ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត សំដៅ​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាម៉េរិក ចំពោះ​ជំនួយ និង​ការគាំទ្រ​នានា​ដល់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក ដែល​បាន​រួមចំណែក​ពន្លឿន​ការអភិវឌ្ឍ និង​ការកសាង​ប្រទេស​ឡើងវិញ ក្រោយ​ការបិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​។ សម្ដេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ការពារជាតិ និង​សន្តិសុខ​។ សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក្នុង​ការជំរុញ​ដំណើរការ​សន្តិភាព​កម្ពុ​ជា​-​ថៃ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​បន្ត​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ សម្ដេច​ធិបតី ក៏​បាន​ជម្រាប​ឯកឧត្តម​អនុរដ្ឋមន្ត្រី អំពី​ការវិវត្ត​ចុងក្រោយ​នៃ​ស្ថានការណ៍​ជាក់ស្ដែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក បាន​បន្ត​ពិភាក្សា​អំពី​វិធានការ​បន្ត សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, សន្តិសុខ និង​ការពារ​ជាតិ​, ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com