ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ក្នុងឱកាស​នៃ​ការដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី អាម៉េរិក​-​កម្ពុជា កាន់តែ​រីកចម្រើន​ជា​លំដាប់ ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​, ពាណិជ្ជកម្ម​ទ្វេភាគី អាម៉េរិក​-​កម្ពុជា បន្ត​កើនឡើង​ប្រមាណ​ជិត ២៩% ក្នុង​ឆ្នាំ​២០២៥ បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជ​ទ្វេភាគី​ក្នុង​ឆ្នាំ​២០២៤ ស្របពេល​ដែល​ការវិនិយោគ​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​នេះ​ជា​ផ្លែផ្កា​នៃ​ការជឿទុកចិត្ត​នៅក្នុង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាម៉េរិក​ក្នុង​ការចរចា និង​ឈាន​ដល់​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដែល​សម្រេច​បាន​អត្រាពន្ធ​ក្នុង​រង្វង់ ១៩% លើ​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ចូល​សហរដ្ឋ​អាម៉េរិក​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ដែរ​, សម្តេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​ឯកឧត្តម​ប្រធានាធីបតី Donald J. Trump ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ក្នុង​ការជំរុញ​ឱ្យ​មានប​ទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្ដី​ថ្លែង​ការរួម​ទីក្រុង​គួ​ឡា​ឡាំ​ពួ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក៏ដូចជា​សេចក្ដីប្រកាស​រួម ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​ធានា​ដល់​ការកសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​។

​សម្ដេច​ធិបតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ទាំង​ពីរ​, ទំនាក់ទំនង កម្ពុជា​-​អាម៉េរិក នឹង​កាន់តែ​ប្រសើរឡើង ជា​ពិសេស​ជំរុញ​ឱ្យមាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​កំណើន​ការវិនិយោគ​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​បញ្ជាក់ជូន ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​នូវ​ការបំពេញ​និតីវិី​នានា សំដៅ​ជំរុញ​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី​វិស័យ​សក្កា​នុព​ល​នានា​ដែល​ប្រទេស​ទាំង​ពីរ​អាច​នឹង​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ធានាបាន​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ដំណោះស្រាយ​លើ​បញ្ហា​សេសសល់ ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការធ្វើ​និយោគ​របស់​សហរដ្ឋអាម៉េរិ​កមក​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែ​មទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com