ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​

ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​

​នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ តេត​ស៊ូ​យ៉ា វ៉ា​តា​ណា​បេ (Tetsuya WATANABE) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​កិច្ចការ​អាស៊ាន និង​អាស៊ី​បូ​ព៌ា (ERIA) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​សាស្ត្រាចារ្យ​ប្រធាន​វិទ្យាស្ថាន ERIA បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​។ លោក​សាស្ត្រាចារ្យ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ស្ដីពី «​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​កម្ពុជា​-​ជប៉ុន (C-J GSEZ)»​។ លោក​សាស្ត្រាចារ្យ ក៏បាន​លើកឡើង​ពី​សក្ដានុពល និង​ឱកាស​របស់​កម្ពុជា​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន ជាពិសេស​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការប្រែ​ក្លាយខ្លួន​ទៅជា «​មូលដ្ឋាន​ផលិតកម្ម​ឧស្សាហកម្ម​ថ្មី​» ដែល​ការណ៍​នេះ​មិន​ត្រឹមតែ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ឧស្សាហកម្ម​តំបន់ និង សកល​។ បន្ថែម​លើស​នេះ​, លោក​សាស្ត្រាចារ្យ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ជប៉ុន​ក្នុង​ការវិនិយោគ​បន្ថែម នៅ​កម្ពុជា ក៏​ដូចជា​ការរៀបចំ​នូ​វ​វេទិកា​ធុរកិច្ច​កម្ពុជា​-​ជប៉ុន នាពេលខាងមុខ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​។ លោក​សាស្ត្រាចារ្យ បាន​ជម្រាបជូន​សម្តេច​ធិបតី​ថា បច្ចុប្បន្ននេះ បណ្ដា​ក្រុមហ៊ុន​ជប៉ុន​កំពុង​ស្វែងរក​ឱកាស​ក្នុង​ការផ្លាស់ប្ដូរ​ទីតាំង​ផលិតកម្ម (Re-location)​នៅក្នុង​តំបន់ ហើយ​បាន​និង​កំពុង​សម្លឹងមើល​ឱកាស​ក្នុង​ការវិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​សេចក្ដី​រីករាយ​ដែល​បាន​ជួប​លោក​សាស្ត្រាចារ្យ និង​គណៈប្រតិភូ​ជាថ្មី​ម្ដងទៀត ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​របស់​វិទ្យាស្ថាន ERIA​។ ជាមួយគ្នា​នោះ​, សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង (Green SEZ) និង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រទេស​ជាក់លាក់ និង ឧស្សាហកម្ម​ជាក់លាក់ ជាដើម​។ ក្នុងន័យនេះ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​លោក​សាស្ត្រាចារ្យ​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង វិស័យ​ឯកជន ទាំង​នៅ​ជប៉ុន និង​កម្ពុជា សំដៅ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជ្រើសរើស​នូវ​ម៉ូ​ដែល​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ទ្វេភាគី ឬ​ត្រីភាគី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com