ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០

​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០

នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សាមគ្គីភាព ក្នុងឱកាស​ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​, នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ក្នុង​គ្រប់​កម្រិត​នា​ពេលកន្លងមក ស្រប​តាម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង និង​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​លទ្ធផល​ជាក់ស្តែង ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

​ឆ្នាំ​២០២៦ នេះ គឺជា​ឆ្នាំ​ពិសេស នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​, ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព​រួមគ្នា​រៀបចំ​សកម្មភាព​ឱ្យបាន​ច្រើន ជំរុញ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ ដើម្បី​អបអរសាទរ​ឆ្នាំ​ដ៏​សំខាន់​នេះ​។ ជាក់ស្ដែង​, ការអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់ ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ នា​ឱកាស​នេះ ក៏​ដូចជា​គម្រោង​យាង​បំពេញ​ព្រះរាជ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦ នេះ គឺជា​សក្ខីភាព​ជាក់ស្ដែង​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នយោបាយ ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​យន្តការ​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​លើ​៖ នយោបាយ​-​ការទូត​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, ធនាគារ​, កសិកម្ម​, ថាមពល​, ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, កិច្ចការ​ព្រំដែន​, ការពារជាតិ និង​សន្តិសុខ​, ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជ​ញ្ជូ​ន សំដៅ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅវិញទៅមក​។ ក្នុងន័យនេះ​, កម្ពុជា​អាច​ដឹកជញ្ជូន​ផលិតផល​កសិកម្ម ទៅកាន់​ប្រទេស​ទី​បី ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឯ​ប្រទេស​ឡាវ​ក៏​អាច​ចាត់ទុក​កម្ពុជា​ជា​ច្រក​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទស​ឡាវ ទី​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ឆ្លងកាត់​កម្ពុជា និង ប្រើប្រាស់​ផែ​សមុទ្រ​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​ប្រែក្លាយ​ប្រទេស​ឡាវ​ពី​ប្រទេស​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ (landlocked) ទៅ​ជា​ប្រទេស​ដែល​មាន​ការតភ្ជាប់ (land-linked)​។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើ​កិច្ច​ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​ឈានដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០​។ បន្ថែម​លើ​នេះ​, ក្នុង​កិច្ចការ​ថាមពល​, ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ធានា​នូវ​សន្តិសុខ​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ​។​

​មុន​នឹង​បញ្ចប់​, ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​ផ្ដល់​ការគាំទ្រ និង​ចាត់​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី ២០ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com