ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

​នៅ​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃ​សុក្រ ៤​រោច ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ផ្លូវ​រដ្ឋ​ជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយនឹង​ជំនួប​សា​វនា​កា​ផងដែរ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។

​យោង​តាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ឯកឧត្តម​អគ្គលេខាធិការ​បក្ស គ្រោង​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ នៅ​មណ្ឌប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មណ្ឌប​មិត្តភាព​កម្ពុជា​-​វៀតណាម​។

​ក្រៅ​ពី​កម្មវិធី​ការងារ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ហើយ​នោះ ឯកឧត្តម តូ ឡឹម ក៏​នឹង​មាន​កម្មវិធី​ក្នុង​ក្របខ័ណ្ឌ​បក្ស​នយោបាយ​ផង​ដែរ​។ ក្នុង​ក្របខ័ណ្ឌ​បក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ហើយក៏​មាន​ជំនួប​ត្រីភាគីរ​វា​ង សម្តេច​តេជោ ហ៊ុន សែន​, ឯកឧត្តម តូ ឡឹម និង​ឯកឧត្តម ថង​លូន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ផងដែរ​។ បន្ថែម​ពីលើ​នោះ ឯកឧត្តម តូ ឡឹម និង​សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគា​សិក្សា​នៅ​សាលារៀន​មួយ​កន្លែង​ក្នុង​ខណ្ឌ​ដង្កោ ដែល​ជា​ជំនួយ​របស់​ប្រទេស​វៀតណាម​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ចាត់ទុក​ជា​ការពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​រវាង​កម្ពុជា និង​វៀតណាម និង​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញា​រួម​ក្នុង​ការពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក ស្រប​តាម​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ​មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​នៃ​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com