ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

​នា​រសៀល​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​ហ្សា ជី​ឡា​នី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ភាគី​កម្ពុជា​។ ឯកឧត្តម​បាន​រំលឹកថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៧៤ នៃ​ទំនាក់ទំនង​ការទូត​ប៉ា​គី​ស្ថាន​-​កម្ពុជា ដោយ​ក្នុង​នោះ​ប៉ា​គី​ស្ថាន គឺជា​ប្រទេស​ដំបូង​មួយ​ដែរ ដែល​បាន​ទទួលស្គាល់​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ភាពស្រដៀងគ្នា​ដែល​ប្រទេស​ទាំង​ពីរ​មាន គឺ​សក្ដានុពល​លើ​វិស័យ​កសិកម្ម និង​កម្លាំង​ពលកម្ម​វ័យក្មេង​ដ៏​សកម្ម​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក និង​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ឯកឧត្តម​ប្រធានព្រឹទ្ធសភា នាពេលនេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​ធិបតី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ថ្មី​បន្ថែមទៀត ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​ការគាំទ្រ និង​បង្កើន​សន្ទុះ​នៃ​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​។

​សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ពិភាក្សា​លើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល​ជាច្រើន រួមមាន​៖ វិស័យ​នយោបាយ និង​ការទូត​, សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, កសិកម្ម​, បច្ចេកវិទ្យា​, ធនធាន​រ៉ែ​, កម្មន្តសាល​, អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, វប្បធម៌​, ទេសចរណ៍​, សុខាភិបាល និង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ជាដើម​។ សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា សំដៅ​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត ក្នុង​ការជំរុញ ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​រីកចម្រើន​។

​សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com