ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន​

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ឯកឧត្តម​ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន និង​ជា​ប្រធាន​ស្ថាបនិក​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា (ISC) ក្នុងឱកាស​ឯកឧត្តម និង​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ក្រៅ​ពី​ជំនួប​ទ្វេភាគី​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​សម្ដែង​ការគួរសម​ចំពោះ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ប៉ា​គី​ស្ថាន នៅ​កម្ពុជា​នា​ពេល​នេះ នឹង​ជំរុញ​ការ​រឹតចំណង​មិត្តភាព ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិកា​រសភា​កម្ពុជា​-​ប៉ា​គី​ស្ថាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ជា​ពិសេស រួមចំណែក​ដល់​ការលើកកម្ពស់​របៀបវារៈ​ការទូត​សភា​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាង​និង​រក្សា​សន្តិភាព ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​កិច្ចសន្ទនា និង​
​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com