ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ​ដែល​ឯកឧត្តម​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ​បានចាត់ទុ​ក​វត្ត​មាន​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ពេល​នេះ ជា​ការបង្ហាញ​យ៉ាង​ច្បាស់​ថា​កូរ៉េ​ខាងត្បូង​បាន​ផ្ដល់​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​កូរ៉េ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង​បន្ថែមទៀតថា ទំនាក់ទំនង​កម្ពុជា និង​កូរ៉េខាងត្បូង គឺ​សម្ដេច​តេជោ​បាន​ខិតខំ​ប្រឹងប្រែង​ពូន​ជ្រុំ​តាំងពីដើម​រៀងមក ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក ហើយ​នៅក្នុង​ឆ្នាំ​២០២៧ ខាងមុខនេះ គឺជា​ខួប​៣០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ឡើងវិញ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា​។ សម្ដេច​តេជោ​សង្ឃឹមថា ខួប​៣០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ យើង​នឹង​សហការ​គ្នា​រៀបចំ​ជា​ព្រឹត្តិការណ៍​ដើម្បី​អបអរសាទរ​។

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​ឯកឧត្តម និង​សហការី បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​កន្លងមក ទំនាក់ទំនង​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ មាន​ការរីកចម្រើន​ជា​លំដាប់ និង​បន្ត​ដោយ​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នាពេល​បច្ចុប្បន្ន ទំនាក់ទំនង​នេះ​ត្រូវបាន​ពូន​ជ្រុំ​បន្ថែមទៀត រហូត​ដល់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា​។​

​ឯកឧត្តម​បាន​ចាត់ទុក​តួអង្គ​សម្ដេច​តេជោ​គឺជា​អ្នកពូន​ជ្រុំ​និង​ជា​ស្ថាបនិកនៃ​ការបង្កើត​និង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ​។ ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា​នៅក្នុង​អាណត្តិ​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត ឯកឧត្តម​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​សម្ដេច​តេជោបា​ន​អរគុណ​ចំពោះ​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូតដែល​បានលើកឡើង​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បាន​កត់សម្គាល់​ថា នៅ​ឆ្នាំក្រោយ​ខួប​៣០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ភាគី​ទាំងពីរ​គួរតែ​ពង្រីក​ទំនាក់ទំនង​ពី​ដៃគូ​យុទ្ធសាស្ត្រ ឱ្យក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​គឺ​មាន​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​ទៅហើយ ដូច្នេះ​ទំនាក់ទំនង​នេះ​គួរតែ​បន្ថែមទៀត​ដោយ​លើក​កម្រិត​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ជា​ការឆ្លើយតប ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ រំពឹងថា នឹង​អាច​ដំឡើង​កម្រិត​ពី​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ឯកឧត្តម​ផ្ទាល់​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ជាច្រើន ដើម្បី​ដំឡើង​កម្រិត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ឱ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com