ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សមត្ថកិច្ច​គ្មាន​ឆន្ទះ​បង្ក្រាប​ឈ្មួញ​ឈើដុះ​ស្លែ ឈ្មោះ​ព្រុំ វុទ្ឋី​ហៅ​ធី​ទេ​ព្រោះជា​ឆ្នាំងបាយ​របស់​ខ្លួន​

​សមត្ថកិច្ច​គ្មាន​ឆន្ទះ​បង្ក្រាប​ឈ្មួញ​ឈើដុះ​ស្លែ ឈ្មោះ​ព្រុំ វុទ្ឋី​ហៅ​ធី​ទេ​ព្រោះជា​ឆ្នាំងបាយ​របស់​ខ្លួន​

ខេត្ត​ព្រះវិហារ​៖ សមត្ថកិច្ច​មួយចំនួន​បាន​លក់​ឧត្តមគតិ អោយ​ឈ្មួញ ភ្លេច​អស់​តួរ​នាទី កាតព្វកិច្ច​របស់​ខ្លួន ជា​អ្នកការពារ ថែរក្សា សម្បត្តិ​ធនធានធម្មជាតិ បណ្ដោយ​អោយ​ឈ្មួញ ដាក់​ថ្នាំ​បន្ទន់ រហូត​ជាប់​ត្រកៀក​ងាកខ្លួន​មិន​រួច ជា​ឱកាស​អោយ​ឈ្មួញ​អាច​ដឹក​ជញ្ចូន​ឈើ​ដោយ​សេរី ។​

​យោងតាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ នៅ​ស្រុក​ជ័យ​សែន ប្រាប់ថា​ជា​រៀងរាល់​យប់​មាន​រថយន្ត ប្រភេទ​សាំ​យ៉ុង​ឆ្នៃ ចេញចូល​ដឹកឈើ​នៅ​ចំណុច ភូមិ​ធ្មា ឃុំ​ធ្មា ភូមិ​ច្រាច់ ភូមិ​ចំរើន ដែល​ជា​តំបន់​ស្តុក​ឈើ និង​ដឹក​ជញ្ចូន​ចេញ​ទៅ​ផ្លូវជាតិលេខ​៣៤​ឆ្លងកាត់​មុខ​ស្នាក់ការ ក្រោម​ក្រសែភ្នែក​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដូចជា​ស្នាក់ការ​អាវុធហត្ថ​ស្រុក​ជ័យ​សែន សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន នឹង​ស្នាក់ការ​សមត្ថកិច្ច​រាប់​សិប​កន្លែង​ទៀត​នៅក្នុង​ស្រុក​រវៀង ពិសេស​បា​រ៉ាស់​នគរបាល​ខេត្ត និង​បា​រ៉ា​ស​អាវុធ​ហត្ដ​ខេត្ត បែរជា​មិន​បង្ក្រាប ។​

​តាម​ប្រភព​បន្ដ​ថា​ការដឹក​ជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ព្រុំ វុទ្ឋី ហៅ ធី បាន​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​ខែប្រាំង​ឬ​ខែវស្សា​នោះទេ ក្នុងនោះ​ឈ្មួញ​បាន​បំផុស​អោយ​ពល​រដ្ន​នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​ឡង់​ដើម្បី​យក​មក​លក់​អោយ​ខ្លួន រួច​ដឹក​ឈើ​តាម​រថយន្ត​ឆ្នៃ​ចំនួន​៤​គ្រឿង​ចេញពី​ស្រុក​ជយ័​សែន កាត់​តាម​ស្រុក​រវៀង​ចូលទៅ​លក់​អោយ​ដេប៉ូ​នៅ​ខេត្ត​កំពង់ធំ ។

​ទន្ទឹម​និង​នោះ​មេ​ឈ្មួញ​ឈ្មោះ ព្រុំ វុទ្ធី ហៅ​ធី​ពុករលួយ តែងតែ​អួត​ក្អែ​ង​ក្អាង​ថា ការ​សែត​ទូរទស្សន៍ ចង់​ផ្សាយ​អី​ផ្សាយ​ទៅ​អញ​នៅតែ​ដឹកឈើ​អាណា​ធើ​អី​អញ ។ ដោយសារ​តែ​ចរិត​អួត​ក្អេងក្អាង​នេះហើយ​ទើប ពលរដ្ឋ​នៅក្នុង​ស្រុក​ជយ័​សែន បាន​ធ្វើ​សំណូមពរ​ទៅ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចាត់វិធានការ​ចំពោះ​មេ​ឈ្មួញ​ដុះ​ស្លែ​ក្អេងក្អាង​ម្នាក់​នេះ​ផង ព្រោះ​ប្រហែល​ថ្នាក់​ខេត្ត​មិន​មាន​សមត្ថភាព​អាច​បង្ក្រាប​រថយន្ត​ដឹកឈើ​មេ​ឈ្មួញ​ម្នាក់​នេះ​បាន​ទេ ។

​ពាក់ព័ន្ធ​និង​សកម្មភាព​ល្មើស​ច្បាប់​របស់​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ ព្រុំ វុទ្ខី ហៅ​ធី​ពុករលួយ យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក សេង​លាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឆែប​និង​ជ័យ​សែន​បាន​ទេ​ដោយ​តេ​ទូរសព្ទ​ចូល​ហើយ​លោក​មិន​លើក​ទូ​ស័ព្ទ ។ ចំណែក​លោក រី ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ជ័យ​សែន​ឆ្លើយ​បែប​យក​ខ្លួន​ថា លោក​មិន​ដែល​ឱ្យ​ឈ្មោះ​នេះ​ដឹក​ទេ​ហើយ​លោក​តែង​ដាក់​បា​រ៉ាស់​ជាប់​រហូត តែ​ប្រហែល​ឈ្មោះ​នេះ​លួច​ដឹក​។

​ពាក់ព័ន្ធ​ករណី​នេះ​ក៏​មាន​មន្ត្រី​ដែល​មាន​ឆន្ទះ​អនុវត្ត​ច្បាប់​ដែរ​ដោយ​បាន​លើក​ជា​គំនិត​ក្នុង​ការបង្ក្រាប​ថាបើ​ចង់​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ថា និង​ដើម្បី​បញ្ចៀស​ការប៉ះពាល​មន្ដ្រី​ស្អាតស្អំ សូម​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ប្រើ​វិធានការ​បង្ក្រាប​ងាយ​បំផុត គឺ​ស្រាវជ្រាវ​អ្នក​ប្រមូល​ទិញ​ឈាន​ដល់​ការចាប់ខ្លួន​ឬ​បិទ​ច្រក​គឺ​ប្រសិទ្ធភាព​ស្របតាម​យន្តការ​ចង់បាន​ពី​ថ្នាក់លើ​។ ប៉ុន្តែ​បើ​មន្ត្រី​គ្រាប់​ល្ពៅ «​កន្ទេល​ធំ​បន្លំ​ដេក​» នោះ បទល្មើស​នេះ នឹង​រាលដាល​មិន​ខាន​។​បើ​ពិត​ដូច​ប្រភព​ខាងលើ​នេះ​ទម្លាយ​អោយដឹង​មែន ដូច្នេះ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​, លោក សេង លាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែ​ប​, លោក រី​ឡាយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជយ័​សែន គួរ​ពិនិត្យ​ឡើងវិញ ជាពិសេស​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ គួរ​ចាត់វិធានការ​បន្ទាន់ ជៀសវៀង​រង​ការចោទប្រកាន់​ថា​មាន​ឃុបឃិត​គ្នា​បង្កើត​អោយ​មាន​បទល្មើស ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន បែប​លក្ខណៈ «​កន្ទេល​ធំ បន្លំ​ដេក​» ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com