ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្តម​បាន​ចប់​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​បានសម្ដែង នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ​សា​ជា​ថ្មី​នៅ​ពេល​នេះ​។ សម្ដេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ឯកឧត្តម​ក្នុងពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​ទៅនេះ ដែល​បាន​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​នៅពេលនេះ​។ ឯកឧត្តម​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​គឺជា​ផ្ទះ​ទី​២ ដោយ​ឯកឧត្តម​បានបញ្ជាក់​ថា ក្នុងពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅ​កម្ពុជា​រយៈពេល​៤ ឆ្នាំ​កន្លងទៅនេះ ឯកឧត្តម​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​ប្រជាជន និង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​លើកឡើង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ ជាពិសេស​ក្នុង​ពេល​ឯកឧត្តម​បំពេញ​បេសកកម្ម​នេះ បាន​ពង្រីក​ទំនាក់ទំនង​កម្ពុជា និង​ឡាវ​ឱ្យមាន​ភាព​រីកចម្រើន ល្អប្រសើរ និង​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់​។​

​សម្ដេច​តេជោ​បាន​សម្ដែង​នូវ​ក្តីរីករាយ ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ឡាវ ហើយ​ពេញចិត្ត​នឹង​អ្វី​ដែល​ឯកឧត្តម​បាន​លើកឡើង​នៅ​ពេល​នេះ ជាពិសេស​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេជោក៏បាន​ជំរុ​ញ​បន្ថែមទៀតឱ្យ​ឡាវ និង​កម្ពុជា​បន្ត​នូវ​ការខិតខំ​ប្រឹងប្រែង​ពង្រីក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​តែម្ដង ដើម្បី​ឱ្យ​សមស្រប​ទៅនឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ មានន័យ​ថា​នយោបាយ និង​សេដ្ឋកិច្ច​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ សូម​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com