ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា

មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមនាវី Samuel Paparo មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៃ​សហរដ្ឋ​អាម៉េរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម នាយ​ឧត្តមនាវី Samuel Paparo បាន​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​សម្តេច​បវរ​ធិបតី​ជាថ្មី​ម្តងទៀត ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី​២ នៅ​កម្ពុជា​។ ឯកឧត្តម​បាន​សម្តែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​នាវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាម៉េរិក​ចូល​ចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម ដែល​នេះ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការពង្រឹង​ទំនាក់ទំនង​យោធា​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​លើ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ នា​ពេលកន្លងមក និង​បាន​គូសបញ្ជាក់ថា ការ​ចូល​ចត​នៃ​នាវា​ជើង​ទឹក​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុជា នាពេលនេះ គឺជា​លទ្ធផល​ជាក់ស្តែង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​រីកចម្រើន​។ សម្តេច​បវរ​ធិបតី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​។ ទន្ទឹមនឹងនេះ​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​មានប​ទ​ឈប់​បាញ់ កម្ពុជា​-​ថៃ និង​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ “​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​” កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ាឡេស៊ី​។ សម្តេច​បវរ​ធិបតី ក៏​បាន​ជម្រាបជូន​ឯកឧត្តម​នាយ​ឧត្តមនាវី ថា កម្ពុជា​បាន​ទទួល​លិខិត​អ​ញ្ញើញ​របស់​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការចូលរួម “​ក្រុមប្រឹក្សា​សន្តិភាព​”​។ កម្ពុជា​នឹង​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សន្តិភាព​នេះ ដែល​ការណ៍​នេះ បាន​បង្ហាញ​នូវ​សុ​ឆន្ទៈ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កម្ពុជា​ចំពោះ​សន្តិភាព​សកល​។

​សម្តេច​បវរ​ធិបតី ក៏​បាន​ជម្រាបជូន​ឯកឧត្តម នាយ​ឧត្តមនាវី អំពី​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កម្ពុជា ក្នុង​ការគោរព​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រកាន់​យក​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បី​សម្រេចបាន​នូវ​ព្រំដែន​សន្ដិភាព និង​យូរអង្វែង​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម នាយ​ឧត្តមនាវី Samuel Paparo បាន​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ឯកឧត្តម Samuel Paparo បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ប្រកបដោយ​ការស្ថាបនា​នៃ​តួនាទី​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) និង​បាន​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា សហរដ្ឋ​អាម៉េរិក​បន្ត​គាំទ្រ​ដល់​ការបន្ត​យន្តការ AOT ព្រមទាំង​គាំទ្រ​ដល់​ការ​ពន្លឿន​ដំណើរការ JBC ក្នុង​ការវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com