ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

ភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្ដម​បាន​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឯកឧត្ដម និង​សហការី ហើយ​ក៏​រីករាយ​ដែល​បាន​ជួប​ឯកឧត្ដម​សាជាថ្មី​។ សម្ដេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ឯកឧត្ដម​ក្នុងនាម​ជា​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឥណ្ឌូនេស៊ី ឱ្យមាន​ភាព​រីកចម្រើន ជាពិសេស សម្ដេច​តេជោ បាន​ឆ្លៀត​អរគុណ​ជា​ពន្លឹក ចំពោះ​ការរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​កាលពី​ខែ​ឧសភា​កន្លង​ទៅ​ប្រកបដោយ​ជោគជ័យ ហើយ​ការទទួល​ស្វាគមន៍​របស់​ឯកឧត្ដម ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចំពោះ​សម្ដេច​យ៉ាង​កក់ក្តៅ ដោយ​សម្ដេច​តេជោ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​នោះ ។​

​ឯកឧត្ដម​អគ្គរដ្ឋទូត បាន​សម្ដែង​ការ​អរគុណ​ដែល​សម្ដេច​តេជោ​បាន​ផ្ដល់​ឱកាស​ដ៏​មាន​តម្លៃ​អនុញ្ញាតឱ្យ​ឯកឧត្ដម បាន​ជួប​ជម្រាបលា​នាឱកាស​នេះ​។
​ឯកឧត្ដម​បាន​វាយតម្លៃ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ មាន​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​ឯកឧត្ដម​បញ្ជាក់ថា ក្នុងពេល​ឯកឧត្ដម​បំពេញបេសកកម្ម ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា ឯកឧត្ដម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ដារ និង​រៀបចំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ឥណ្ឌូនេស៊ី ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​បន្តទៀត ហើយ​ជាពិសេស ឯកឧត្ដម​បាន​វាយតម្លៃ​ចំពោះ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ទៅវិញទៅមក ។​

​ឯកឧត្ដម​បានបញ្ជាក់​ថា ឯកឧត្ដម​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ឥណ្ឌូនេស៊ី ប្រា​បូ​វ៉ូ អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការញ៉ាំង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​រីកចម្រើន ហើយ​ឯកឧត្ដម ក៏​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ទៅកាន់​ឥណ្ឌូនេស៊ី​ដូចគ្នា​ដែរ ដែល​ទាំងអស់​នេះ ឯកឧត្ដម​បញ្ជាក់ថា ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត​បន្ថែម​ចំពោះ​ការលើកឡើង​របស់​ឯក​ឧត្ដម​អគ្គរដ្ឋទូត ។​

​សម្ដេច​តេជោ បាន​លើកឡើង​អំពី​តួនាទី​របស់​ឥណ្ឌូនេស៊ី​កន្លងមក ក្នុង​ការចូលរួមចំណែក ជាពិសេស តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការចូលរួម​ស្វះស្វែង​រក​សន្តិភាព​របស់​កម្ពុជា ដោយ​ឥណ្ឌូនេស៊ី ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ឱ្យមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​កម្ពុជា ឱ្យ​ឈាន​ទៅរក​ដំណើរការ​នៃ​សន្តិភាព ដែល​ទាំងអស់​នេះ គឺ​ជា​ផ្លែផ្កា​ដែល​បាន​កើតឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ក៏បាន​ជូនពរ​ឯកឧត្ដម​អគ្គ​រដ្ឋទូត ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​បន្តទៀត ហើយ​សង្ឃឹមថា ឯកឧត្ដម នឹង​វិលត្រឡប់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ណា​មួយ​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com