ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រសួង​សុខាភិបាល​ប្រកាសជូន​សាធារណជន ស្តី​ពី​ការការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​នី​ប៉ាហ៍ (Nipah Virus)

ក្រសួង​សុខាភិបាល​ប្រកាសជូន​សាធារណជន ស្តី​ពី​ការការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​នី​ប៉ាហ៍ (Nipah Virus)

ពេញ ៖ នា​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៥ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជម្រាប​ជូន​សាធារណជន អំពី​វីរុស​នី​ប៉ាហ៍ (Nipah Virus) និង​វិធី​ការពារ​ខ្លួន សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជាទូទៅ ។​

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ជូន​ថា ជំងឺ​នី​ប៉ាហ៍ (Nipah)​គឺ ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​នី​ប៉ាហ៍ រាលដាល​ដោយ​ផ្ទុក​លើសត្វ​ប្រចៀវ សត្វ​ប្រឹង និង​អាច​ឆ្លង​មក មនុស្ស និង​ជ្រូក​។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាមរយៈ​ការប៉ះពាល់​ផ្ទាល់ តាម​ទឹក​សរីរាង្គ របស់​មនុស្ស និង​មាន​អត្រា​ស្លាប់​ចន្លោះ​ពី​៤០​ភាគរយ​ទៅ​៧០​ភាគរយ​។ វីរុស​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៩៩ នៅ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី បណ្តាលឱ្យ​មនុស្ស​១០០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​ចំនួន​៣០០ នាក់​។ ប៉ុន្តែ​បន្ទាប់ពី​ពេលនោះ​រហូត​មកដល់​បច្ចុប្បន្ន មិន​មាន​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​ត្រូវបាន​គេ​រាយការណ៍​ពី​ប្រទេស ម៉ាឡេស៊ី​ទៀត​ទេ​។ វីរុស​ត្រូវបាន​រកឃើញ​ក្នុង​ប្រទេស​បង់​ក្លា​ដែស​និង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ ២០០១ និង​មាន​ការ ផ្ទុះ​ឡើង​ស្ទើរ​រាល់​ឆ្នាំ​ក្នុង​ប្រទេស​បង់​ក្លា​ដែស​និង​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​នៅ​ចន្លោះ​ពេល​ទៀងទាត់​។ ប្រទេស កម្ពុជា នៅ​មិន​ទាន់​រកឃើញ​មាន​វីរុស​នី​ប៉ាហ៍​នៅ​លើ​មនុស្ស​នៅ​ឡើយ និង​ធ្លាប់​រក​ឃើញ​លើ​សត្វ​ប្រចៀវ​។​
​របៀប​ចម្លង​៖
​សត្វ​ប្រចៀវ​ស៊ី​ផ្លែឈើ​ដែល​មាន​វីរុស​នី​ប៉ាហ៍ ចម្លង​វីរុស​ទៅ សត្វ​ជ្រូក សេះ ពពែ ចៀម ឆ្មា និង​ឆ្កែ រួច​ចម្លង​មក​មនុស្ស​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ជាមួយ​ទឹក​សរីរាង្គ​សត្វ​ដូចជា ឈាម លាមក​ឬ​ទឹក នោម​នៃ​សត្វ​ទាំងនេះ​។​
​ការ​ទទួលទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ (​ដូចជា​ទឹកត្នោត​) ដែល​មាន​ទឹកនោម ឬ​ទឹកមាត់​សត្វ ប្រចៀវ​ដែលមាន​ផ្ទុក​វីរុស​នី​ប៉ាហ៍​ចូល​ក្នុង​នោះ ។​
​មនុស្ស​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​ប្រចៀវ​ស៊ី​ផ្លែឈើ​ដែល​មាន​វីរុស​នី​ប៉ាហ៍​
​ការប៉ះពាល់​ផ្ទាល់ ឬ​តាមរយៈ​ទឹក​សរីរាង្គ​របស់​បុគ្គល​មាន​ផ្ទុក​វីរុស​នី​ប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹក​មាត់ ទឹក​សំបោរ ឬ​តំណក់​ទឹកតូចៗ​ចេញពី​ផ្លូវដង្ហើម ឬ​ច្រមុះ ។​
​រោគសញ្ញា​៖
​បុគ្គល​ដែល​ឆ្លង​វីរុស​នី​ប៉ាហ៍ អាច​គ្មាន​រោគសញ្ញា រហូតដល់​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ និង រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ដូចជា​ហើម​ខួរក្បាល និង​អាច​ស្លាប់​។ រយៈពេល​ពី​ឆ្លង​វីរុស​នី​ប៉ាហ៍​រហូត ដល់​ចាប់ផ្តើម​មាន​រោគសញ្ញា គឺ មាន​ចន្លោះ​ពី ៤​ថ្ងៃ ទៅ ១៤ ថ្ងៃ តែ​អាច​រហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញា​រួមមាន​គ្រុ​នក្តៅ ឈឺក្បាល ក្អក ឈឺ​បំពង់ក ពិបាក​ដកដង្ហើម ក្អួត ឈឺ​សាច់ដុំ​។ នៅពេល ដែល​ខួរក្បាល​ហើម ធ្វើឱ្យ វិលមុខ ងងុយដេក វិបត្តិ​ស្មារតី ប្រកាច់ សន្លប់​ក្នុង​អំឡុង ២៤-៤៨ ម៉ោង ដែល​ជា​រោគសញ្ញា​ទាក់ទង​និង​ប្រព័ន្ធ​ប្រសាទ ។​


​បុគ្គល​ដែល​មាន​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ តែង​មាន​ផលវិបាក​ប្រព័ន្ធ​ប្រសាទ​រយៈពេល​យូរ បន្ទាប់​ពី​ជាសះស្បើយ ក្នុងនោះ ២០% នៃ​អ្នកជំងឺ​មាន​ជំងឺ​ប្រកាច់ ហើយ​បុគ្គល​មួយចំនួន​តូច​ឈឺ ឡើងវិញ ឬ​វិវត្តន៍​ទៅ​ជា​មាន​ជំងឺ​រលាក​ខួរក្បាល​ជាថ្មី​។​
​បច្ចុប្បន្ន​នេះ​មិន​មាន​ឱសថ ឬ​វ៉ាក់សាំង​ជាក់លាក់​ណាមួយ​សម្រាប់​ការពារ​ការឆ្លង​វីរុស​នី​ប៉ាហ៍ មានតែ​ការព្យាបាល​ថែទាំ​គាំទ្រ​ទៅតាម​ផលវិបាក​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​និង​ប្រព័ន្ធ​ប្រសាទ ប៉ុណ្ណោះ​។​

​របៀប​បង្ការ​៖
​លាង​សម្អាត​ដៃ និង​រក្សា​អនាម័យ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ជាប្រចាំ ជាមួយនឹង​សាប៊ូ​
​ចៀសវាង​ប៉ះពាល់​ជាមួយ សត្វ​ប្រចៀវ សត្វ​ប្រឹង ឬ​ជ្រូក​ឈឺ​
-​បើ​មាន​ការសង្ស័យថា​មានការ​ផ្ទុះ​ឡើង​កន្លែង​សត្វ​គួរតែ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ជា​បន្ទាន់​។ ការ សម្លាប់​សត្វ​ដែល​ឆ្លង​វីរុស​ត្រូវអនុវត្ត​វិធី​កប់ ឬ​ដុត​សាកសព​ឱ្យ​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ ការឆ្លង​ដល់​មនុស្ស​។ ហាម​ផ្លាស់​ទី​សត្វ​ពី​កសិដ្ឋាន​ដែល​មាន​វីរុស​ទៅកាន់​តំបន់​ផ្សេងទៀត ។​
-​កុំឱ្យ​សត្វ​ប្រចៀវ​អាច​ប៉ះ​ជាមួយ​បំពង់​សម្រាប់​ត្រង​ទឹកត្នោត​និង​ផលិតផល​អាហារ​ស្រស់​ផ្សេងទៀត​។ ទឹក​ត្នោត​ដែល​ទើប​ប្រមូលបាន​ថ្មីៗ​គួរ​ដាំ​ឱ្យ​ពុះ​
​លាង​សម្អាត​ផ្លែឈើ និង​បកសំបក​មុន​ពេល​ទទួលទាន ផ្លែ​ឈើ​ដែល​មាន​សញ្ញា​ថា​សត្វ​ប្រចៀវ​ចោះ ឬ​ស៊ី ត្រូវ​បោះចោល​។​
-​ពាក់​ស្រោមដៃ និង​សម្លៀកបំពាក់​ការពារ ខណៈពេល​កាន់​សត្វ​ឈឺ ឬ​ទឹក​សរីរាង្គ របស់​វា និង​ក្នុង អំឡុងពេល​នៃ​ការសម្លាប់ និង​ការកំទេច​ចោល កុំ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​វីរុស​នី​ប៉ាហ៍​។ លាង​សម្អាត​ដៃ​ជាប្រចាំ​បន្ទាប់ពី​ការថែទាំ​ឬ​សួរ សុខទុក្ខ​អ្នកជំងឺ​

​បុគ្គលិក​ថែទាំ​សុខភាព​ដែល​មើលថែទាំ​អ្នកជំងឺ​សង្ស័យ ឬ​បញ្ជាក់​ថា​មាន​ការឆ្លង ត្រូវ​អនុវត្ត​ការ ប្រុងប្រយ័ត្ន​គ្រប់គ្រង​ការ​ចម្លងរោគ​គ្រប់ពេលវេលា​។​
-​ការប្រមូល​សំណាក​ពី​មនុស្ស និង​សត្វ ដែល​មាន​ការសង្ស័យថា​មាន​ការឆ្លង​វីរុស​នី​ប៉ាហ៍ ត្រូវអនុវត្ត ដោយ​បុគ្គលិក​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​និង​ពាក់​សម្ភារ​ការពារ​ខ្លួន​។​

​លើសពីនេះ ក្រសួង​សុខាភិបាល​នឹង​បន្ត​ធ្វើការ​ជូនដំណឹង អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​សាធារណៈ តាម​បណ្តាញ​សង្គម​ផ្លូវការ របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ www.cdcmoh.gov.kh ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com