ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អ្នកមាន​លុយ​មាន​អំណាច​ដឹក​ទំនិញ​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រករបៀង​មក​កម្ពុជា​ធ្វើអោយ​បាត​ចំណូល​របស់​រដ្ន គួរ​មាន​វិធានការ​

អ្នកមាន​លុយ​មាន​អំណាច​ដឹក​ទំនិញ​គេច​ពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រករបៀង​មក​កម្ពុជា​ធ្វើអោយ​បាត​ចំណូល​របស់​រដ្ន គួរ​មាន​វិធានការ​

កំពង​ធំ ៖ រថយន្ត​វេ​អង​មួយគ្រឿង​បើក​រ៉េ​ចង្កូត​ក្រឡាប​ផ្ងារជើង​ឡើងលើ ធ្លាយ​ពោះ​ចេញ​ទំនិញ​រាយប៉ាយ​ពេញ​ថ្នល់​ត្រូវបាន​គេ​សង្ស័យថា​ជា​ទំនិញគេចពន្ធ ដែល​ប្រភព​បាន​អោយដឹងថា​រថយន្ដ​នេះ​ដឹក​ចេញ​ពី​ច្រក​អូ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ មក​ក្រឡាប​ផ្ងារជើង​ធ្លាយ​ពោះ នៅ​ចំនុច​ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភះ​ឆ្នាំ​២០២១ ធ្វើ​អោយ​អ្នកធ្វើដំណើរ​ឈប់​មើល​រហូត​កក់ស្ទះ​ចរាច​រណ៍ ។

​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នក​ដឹកទំនិញ​ដូចគ្នា​បាន​បញ្ជាក់ថា ទំនិញ​គេច​ពន្ធ​នេះ​ដឹក​ចេញ​តាម​ច្រកល្បៀង​អូរ​ស្មាច ហើយ​រថយន្ត​នេះ​ជា​កម្ម​សិទ្ធ​របស់​ជំទាវ​មួយរូប ដែល​តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ចូន​ទំនិញ​ជា​រឿយៗ ធ្វើអោយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ស្គាល់ចិត្តស្គាល់ថ្លើម​ពុំ​ហ៊ាន​បង្ក្រាប​ទំនិញ​នេះ​ទេ​ទោះបី​ដឹងថា​ទំនិញ​គេចពន្ធ​ក៏​ដោយ ជាក់ស្ដែង​រថយន្ត​វេ​អងនេះ​ធ្លាប់​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់​ចូល​បន្ទាយ​កង​រាជ​អាវុធ​ហត្ដ​ខេត្តកំពង់ធំ​ម្តង​ហើយ​កាលពី​ខែ​មុន​ក្នុង​អំឡុង​ពេល​យប់​ម៉ោង​៣​ទាបភ្លឺ លុះ​ព្រឹក​ឡើង​រថយន្ដ​នេះ​ត្រូវបាន​ដោះលែង​យ៉ាង​រលូន​ទៅ​វិញ​ដោយ​បាន​មិន​បាន​ដឹងថា​មាន​លិខិត​ឬ​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ឬ​យ៉ាងណា​ទេ ស្រាប់តែ​ត្រូវរ៉ូវ​គ្នា​ដោះលែង​បាត គ្រាន់តែ​លេចលឺ​ព័ត៏មាន​មកថា​មាន​អន្តរាគមន៍​ជា​កញ្ចប់​ពី​ជំទាវ​ម្នាក់​ហើយ​ជំទាវ​នោះ​គំរាម​ទៅ​មន្ត្រី​ថ្នាក់ទាប​ម្នាក់​នោះ​ថែម​ទៀត​។​

​លោក ម៉ែន​លី ស្នងការ​ខេត្ត​កំពង​ធំ​អង្គភាព​យើង​មិនអាច​សុំ​ការសម្ភាស​បានទេ​ជុំវិញ​ករណី​រថយន្ដ​ដឹក​ទំនិញ​ក្រឡាប់​នេះ ដោយសារ​យើង​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​រួច​ហើយ​តែ​លោក មិន​លើក​ទូ​ស័ព្ទ ដោយ​មាន​ការ​រឹះ​គន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​និង​លោកស្នងការ តែ​អង្គភាព​យើង នៅតែ​រងចាំ​ការបកស្រាយ​ពី​លោក ស្នងការ​គ្រប់​ម៉ោង​ធ្វើការ​។​

​លោក ខៀវ​សារឿន មេ​គយ ខេត្ត​កំពង់ធំ បាន​បកស្រាយ​តាម​ទូ​ស័ព្ទ​ស្រពិចស្រពិល​ថា លោក​មិន​អាច​បកស្រាយ​តាម​ទូ​ស័ព្ទ​បានទេ លោក​ក៏​បាន​តេ​រួច​កូនចៅ​នៅ​ច្រក​អូរ​ស្មាច​រួច​ឆ្លើយថា​ទំនិញ​ទាំងនោះ​គេ​បង់ពន្ធ​ទាំងអស់ គ្រាន់​តែ​ទំនិញ​ខ្លះ បិត​តែម ខ្លះ​ទៀត​មិន​បិត​តែម​តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com