ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បង្កើន​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បង្កើន​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម (​គ​.​ជ​.​ប​.​ទ​) បន្ត​ខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​អប់រំ​ផ្សព្វផ្សាយ ឱ្យ​អស់​លទ្ធភាព ដើម្បី​លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​អំពី​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​និង​លិខិតុបករណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ច្បាប់​ជាតិ​ជា​ធរមាន ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​កំពុង​បំពេញ​តួនាទី ជា​អ្នកគ្រប់គ្រង​កន្លែង​ឃាត់ខ្លួន និង​ឃុំខ្លួន​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព​។

​ការ​ថ្លែង​ជំរុញ​ណែនាំ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន និង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់​ដឹកនាំ​សមាជិក និង​សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ព្រមទាំង​តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា សរុប​ចំនួន ១៥០​រូប​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​សកម្ម​នា​ពេលកន្លងមក និង​បន្ត​មក​ដល់​បច្ចុប្បន្ន រវាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ មកជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​លេខាធិការដ្ឋាន និង​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពី​នីតិវិធី​សំខាន់ៗ​ក្នុង​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​សង្ស័យថា មាន​ទារុណកម្ម​។

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បង្ហាញ​ក្តី​រីករាយ​និង​សាទរ​ឯកឧត្តម សៀង ឡាប្រេស្ស ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ជំនួស​ឯកឧត្តម នុត សាអាន អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ឯកឧត្តម ម៉ក់ សម្បត្តិ ជា​អនុប្រធាន តាម​ព្រះរាជក្រឹត្យ​លេខ ១២២៥/១៦៩៥ នស​.​រកត​.​។ ជាងនេះទៅទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​មាន​សមត្ថភាព​កាន់តែ​រឹងមាំ និង​សកម្ម ក្នុង​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដកហូត​សេរីភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​កម្ពុជា ចូល​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ​បន្ថែម​និង​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ក្នុង​ការលើកស្ទួយ​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។

​គួររំលឹកថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ហៅ​កាត់​ថា (​គ​.​ជ​.​ប​.​ទ​) គឺជា​គណៈកម្មាធិការ​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម​។ គណៈកម្មាធិការ​នេះ មាន​គោលដៅ​បង្ការ និង​ប្រឆាំង​រាល់​ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ការពារ​ជន​ទាំងឡាយ ដែល​ត្រូវបាន​ដកហូត​សេរីភាព​ឱ្យ​រួចផុត​ពី​ការធ្វើ​ទារុណកម្ម​។ គ​.​ជ​.​ប​.​ទ មាន​វិសាលភាព​អនុវត្ត​សកម្មភាព​របស់​ខ្លួន​នៅ​គ្រប់កន្លែង​ឃុំឃាំង​ជន​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com