ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​៖ ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​

​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​៖ ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​

​នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Michael George DeSombre ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាម៉េរិក ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វីក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម DeSombre បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ជាពិសេស ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ហើយ​ឯកឧត្តម​ក៏​បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​យោធិន​កម្ពុជា ១៨ រូប ដែល​ត្រូវបាន​ដោះលែង​មកជួបជុំ​គ្រួសារ​វិញ​។ ឯកឧត្តម DeSombre បាន​គូសបញ្ជាក់​បន្ថែមថា សហរដ្ឋ​អាម៉េរិក​បន្ត​ជំរុញ​ការរក្សា​បទ​ឈប់​បាញ់ និង​ចង់​ឃើញ​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និង​ថៃ​។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ចំនួន ១៥​លាន​ដុល្លារ សម្រាប់​ការគាំទ្រ​ដល់​ជនភៀសសឹក​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ​, និង ចំនួន ១០​លាន​ដុល្លារ សម្រាប់​ការដោះមីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​កម្ពុជា​។

​សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ក៏​ដូច​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដែល​បាន​សម្របសម្រួល​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ហើយ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ការកសាង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​ស្តារ​ជីវភាព​ជនភៀសសឹក និង​គាំទ្រ​កិច្ចប្រឹងប្រែង​ដោះមីន​មនុស្សធម៌​។ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា កម្ពុជា​តែង​ផ្តល់​តម្លៃ​លើ​សន្តិភាព និង​ប្រកាន់ខ្ជាប់​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិបតី​សង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ជំរុញ​ភាគី​ទាំងពីរ​ក្នុង​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ជាពិសេស​ការអនុញ្ញាត​ជន​ស៊ី​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ដោយ​សុវត្ថិភាព ដោយ​គា្មន​ការរារាំង និង​ការបន្ត​ឡើងវិញ​នូវ​ការងារ​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក ក្នុង​ការចុះវាស់វែង​និង​ខណ្ឌ​សីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការកសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​។

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម DeSombre ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ផងដែរ និង​បាន​ឯកភាព​បន្ត​ជំរុញ​វិធានការ​ជាក់លាក់ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ការពារជាតិ​និង​សនិ្ត​សុខ ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ការអនុវត្ត​ច្បាប់ រួម​ទាំង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ចំនួន​១០​លាន​ដុល្លារ សម្រាប់​ការកសាង​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com