ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ជនភៀសសឹក នៅ​ខេត្ត​បន្ទាយមានជ័យ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ជនភៀសសឹក នៅ​ខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ប្រគល់​អំណោយ​ជូន​លោកយាយ លោកតា ពុក​ម៉ែ អ៊ំ​ពូ​មីង​មា បងប្អូន​ប្រជាពលរដ្ឋ ជា​ជនភៀសសឹក ដែល​បាន​ភៀសខ្លួន ចេញពី​តំបន់​ជម្លោះ​ព្រំដែន កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ បាន​បើក​ការបាញ់ប្រហារ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ នៅ​ភូមិសាស្ត្រ​កម្ពុជា ស្ថិតក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ស្លាប់ ១​នាក់ និង​របួស ៣​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​

​អំណោយ​ប្រគល់​ជូន​បងប្អូន​ជនភៀសសឹក រួមមាន​៖
– ថវិកា ចំនួន ២០​លាន​រៀល​
– អង្ករ ចំនួន ៥​តោន​
– មី​កញ្ចប់ ចំនួន ២៥​កេស​ធំ​
– ត្រីខកំប៉ុង ចំនួន ៤៥​កេស​
– គុយទាវ​កញ្ចប់ ចំនួន ២៥​កេស​ធំ​
– តង់ ចំនួន ៣០០​តង់​
– ខ្ទឹម​ស ចំនួន ១០០​គីឡូក្រាម​
– ទឹកបរិសុទ្ធ​កម្ពុជា ចំនួន ៥០​កេស​
– ទឹកបរិសុទ្ធ​ហាយ​-​តិច ចំនួន ២៥​ធុង
– ភេសជ្ជៈ ចំនួន ៥០​កេស​
– ពង​មាន់ ចំនួន ៣៥​កេស​
– សាច់ជ្រូក​កំប៉ុង ចំនួន ៣៥​កេស​
– ខ​សាច់​មាន់​កំប៉ុង ចំនួន ២០​កេស​
– ទឹក​សណ្ដែកសៀង​លាយ​សូកូឡា ចំនួន ១៥០​កេស​
– ទឹក​មៀន​ក្រហម ចំនួន ៥០​កេស​
– ឃី​ត ចំនួន ២ ០០០​កញ្ចប់​
– ទឹកបរិសុទ្ធ ចំនួន ១ ០០០​យួរ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com