ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម

នៅ​វិមាន​៧​មករា នា​ព្រឹក​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ក្តីរីករាយ ដោយ​បាន​ជួប​ជាមួយ​ប្រតិភូ នៃ​សមាគម​ជប៉ុន​-​កម្ពុជា​សារជាតិ​ថ្មី​។​សម្តេច​តេជោ បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​សកម្មភាព​ដ៏​សកម្ម​របស់​សមាគម ជប៉ុន​-​កម្ពុជា ដែល​បាន​ចូលរួមចំណែក ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ទាំង​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន ហើយ​ជាពិសេស គឺ​ការទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នេះ គឺជា​សកម្មភាព​មួយ​យ៉ាងសកម្ម ក្នុង​ការគាំទ្រ​ដល់​ការវិនិយោគ និង​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។​
​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​សមាគម ជប៉ុន​-​កម្ពុជា បាន​សម្តែង​នូវ​ក្តី​អរគុណ​ចំពោះ​ការអនុញ្ញាត​របស់​សម្តេច​តេជោ ឱ្យ​រូបលោក ក៏ដូចជា ប្រតិភូ​ទាំងអស់ បាន​ចូលជួប​សម្តែង​ការគួរសម​សារជាថ្មី​ម្តងទៀត ក្នុងឱកាស​ដែល​ប្រតិភូ​សមាគម អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ។​

​ឯកឧត្តម​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា គឺ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកវិនិយោគ​របស់​ជប៉ុន ក្នុង​ការ​មក​វិនិយោគ​លើ​វិស័យ​នានា ក្នុងនោះ​ឯកឧត្តម​បាន​រំលេច​ទាក់ទង​ទៅនឹង​ប្រតិភូ​ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពេលនេះ គឺ​មាន​ប្រមាណ ៣៦​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​ជប៉ុន មាន​ទាក់ទង​ទៅ​នឹង​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក​សិ​-​ឧស្សាហកម្ម​ជា​ដើម ដែល​ជា​ការចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​។​

ឯកឧត្តម​បាន​លើកឡើង​ថា ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កន្លងមក ជាពិសេស តាំងពី​ពេល​សម្តេច​តេជោ​នៅ​ជា​នាយករដ្ឋមន្ត្រី ហើយ​មកដល់ពេលនេះ សម្តេច​តេជោ ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា សម្តេច​តេជោ ក៏​នៅតែ​បន្ត​គាំទ្រ​អ្នកវិនិយោគ​ជប៉ុន ជាពិសេស គឺ​សមាគម​ជប៉ុន​-​កម្ពុជា តែម្តង ដែល​ឯកឧត្តម​
​ប្រធាន​សមាគម បានចាត់ទុក​ការគាំទ្រ​នេះ គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់​ក្នុង​ការផ្តល់​នូវ​ទំនុកចិត្ត ដល់​អ្នក​វិនិយោគ​ជប៉ុន មក​កាន់​កម្ពុជា បន្ថែមទៀត ។​

នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ដោយ​បង្ហាញ​នូវ​ការពេញចិត្ត ចំពោះ​វឌ្ឍនភាព​របស់​សមាគម​ជប៉ុន​-​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការធ្វើ​យ៉ាងណា ជំរុញ​ទំនាក់ទំនង ជាពិសេស ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្ថែមទៀត ដល់​ប្រជាជន​កម្ពុជា ជាពិសេស យុវជន​តែម្តង ដោយ​សម្តេច​តេជោ បាន​លើកឡើង​ថា ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ គឺជា​ជំនាញ នៃ​តម្រូវការ ដែល​ទាំង​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ក៏​ដូចជា​បរិបទ​នៃ​ប្រទេស​ជប៉ុន​ត្រូវការ ហើយ​ជា​ចំណែក​ក្នុង​ការជំរុញ​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់ ។​

ជាមួយគ្នានេះ សម្តេច​តេជោ ក៏បាន​លើកឡើង​ពី​ការពេញចិត្ត​នូវ​អ្វី​ដែល​អ្នក​វិនិយោគ​ជប៉ុន ចាប់អារម្មណ៍​ទៅលើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដោយ​សម្តេច​តេជោ បាន​លើកឡើង​ថា ផ្នែក​ក​សិ​-​ឧស្សាហកម្ម​នេះ គឺជា​ចំណុច​ស្នូល​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាំងពីដើម​រៀងមក រហូតដល់​រាជរដ្ឋាភិបាល​ថ្មី ក៏​ចាត់​ទុក​ក​សិ​-​ឧស្សាហកម្ម​នេះ គឺ​ការកែច្នៃ​ផលិតផល​កសិកម្ម គឺជា​រឿង​ចាំបាច់​និង​អាទិភាព ។

​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​បច្ចេកវិទ្យា ក៏​ដូចគ្នា​ដែរ ដោយ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កំពុងតែ​ផ្តោត​ការយកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ហើយ​កម្ពុជា កំពុង​ត្រូវការ​ខ្លាំង​ក្នុង​ផ្នែក​នេះ ។ សម្តេច បាន​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ជប៉ុន ចាប់អារម្មណ៍ និង​ពង្រីក​សក្កដានុពល លើ​វិស័យ​ទាំងអស់នេះ ឱ្យ​មាន​ការកើនឡើង​កាន់​តែ​ច្រើន​ថែម​ទៀត ។​

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​ប្រតិភូ​ទាំងអស់ បំពេញបេសកកម្ម បាន​ជោគជ័យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com