ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឃាត់ខ្លួន​ជនសង្ស័យ 11 នាក់​ក្នុង​ផ្ទះសំណាក់​បី​ផ្សេងគ្នា​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ឃាត់ខ្លួន​ជនសង្ស័យ 11 នាក់​ក្នុង​ផ្ទះសំណាក់​បី​ផ្សេងគ្នា​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ខេត្ត​ពោធិ៍សាត់ ៖ នា​ថ្ងៃ​ចន្ទ ១២​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ លោក វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ដើម្បី​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ និង​ឆែកឆេរ​តាម​បន្ទប់​ផ្ទះសំណាក់ ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​១១​នាក់ រួម​ទាំង​ដកហូត​នូវ​ឧបករណ៍​ជា​វត្ថុតាង និង​សម្ភារ​មួយចំនួន ទៀត​ដើម្បី​នាំយក​ទៅ​បន្ត​នីតិវិធី ។​

​ប្រតិបត្តិការ​ផ្ទាល់​បាន​ប្រាប់​ជាបឋម​ថា ទី​តាំងទី​១-​នៅ​បន្ទប់​លេខ​១២ នៃ​ផ្ទុះ​សំណាក់​យីហោ យិន​ស៊ិន​ថ្មី ស្ថិតក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទៅ​សាកសួរ​ចំនួន​៥​នាក់ រួម​ទាំង​ឧបករណ៍​ជា​វត្ថុតាង និង​សម្ភារ​ផ្សេងៗ​មួយចំនួន​ផង ។
​ទី​តាំងទី​២-​នៅ​បន្ទប់​មួយ​នៃ​ផ្ទះសំណាក់​យីហោ ហេង​ហេង ស្ថិតនៅក្នុង​ភូមិ​ពោធិ៍​អណ្ដោ​ត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ពុំ​បាន​លទ្ធផល​ទេ និង​ទី​តាំងទី​៣-​ស្ថិត​នៅ​បន្ទប់​លេខ​២ និង​លេខ​៨ នៃ​ផ្ទះសំណាក់​យីហោ ម្លេះ ស្ថិតនៅ​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ជា​លទ្ធផល ដកហូត​បាន​នូវ​ឧបករណ៍​ជា​វត្ថុតាង​ពាក់ព័ន្ធ​សារធាតុ​ញៀន​ជាច្រើន រួមទាំង​សម្ភារៈ​ផងដែរ ។
​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​ឧបករ​ណ៍​ដែល​ជា​វត្ថុតាង​និង​សម្ភារ​បាន​នាំយក​ទៅ​

​បន្ត​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com