ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៤​គ្រួសារ រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​បាក់​ច្រាំងទន្លេ នៅ​ស្រុក​កំពង់សៀម​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៤​គ្រួសារ រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​បាក់​ច្រាំងទន្លេ នៅ​ស្រុក​កំពង់សៀម​

(​កំពង់ចាម​): ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម បាន​ដឹកនាំ សមាជិក សមាជិកា កាកបាទក្រហម​ខេត្ត បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៍រ​បស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ហ៊ុន សែន ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៥៤​គ្រួសារ រស់នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​កាត់បន្ថយ​ការលំបាក និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​។​

​ក្នុង​ពេលវេលា​នោះ ឯកឧត្តម បាន​ពាំនាំ​ការសួរសុខទុក្ខ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម កន្លងមក សម្តេច​ទាំង​ពីរ ឯកឧត្តម​សន្តិ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ គិតគូរ ខ្វល់ខ្វាយ គ្រប់ពេលវេលា រាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​ទុក្ខលំបាក ជាក់ស្តែង​ក្នុង​ពេល​នេះ ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ ទឹកជំនន់ បាន​នាំយក​អំណោយ​ពី​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​ទំនុក​បំរុង ជួយសង្គ្រោះ ប្រជាពលរដ្ឋ​កំពុង​ស្ថិត​ស្ថានភាព​លំបាក​។​

​ឯកឧត្តម បាន​អំពាវនាវ ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ទៅលើ​កូនចៅ កុំ​ឲ្យ​លេង​ទឹកទន្លេ​កំពុង​ឡើង​ខ្លាំង អាច​បង្ក​កំរាម​កំហែង ដល់​អាយុ ជីវិត​កូនចៅ​របស់​បងប្អូន លោកយាយ លោកតា​។​ឯកឧត្តម ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របប​នេសាទ​ត្រី សុំ​ឲ្យ​ប្រុងប្រយ័ត្ន​នៅពេល​មេឃ​ភ្លៀង ត្រូវ​ឆាប់​វិល​ត្រលប់​ភ្លាម បើសិន​ឃើញ​ស្ថានភាព​មិន​ស្រួល​ឆាប់​រក​កន្លែង​សុវត្ថិភាព​ជាបន្ទាន់ ដើម្បី​ធានា​ថា​កូនចៅ​របស់ លោកយាយ លោកតា មាន​សុវត្ថិភាព ជៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​។​

​ទន្ទឹមពេល​ជាមួយគ្នា​ដែរ ឯកឧត្តម ក៏​បាន​ចូលរួម​សោកស្តាយ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ បាក់​ច្រាំង​ទន្លេ បាន​រុះរើ​ផ្ទះ​ចេញពី​កន្លែង​គ្រោះថ្នាក់ ហើយក៏ សុំ​ឲ្យ​ស្នាក់​នៅ​កន្លែង​ទី​ទួល​សុវត្ថិភាព​បណ្តោះអាសន្ន បន្ទាប់​ពី​ទឹក​ស្រក​វិញ សុំ ខិតខំ ប្រឹងប្រែង ប្រកប​របប រកស៊ី​បន្តទៅទៀត ទុក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ហើយ​សុំ​បរិភោគ អាហារ​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ម​បរិស្ថាន​ស្អាត ដើម្បី​គ្រួសារ​ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com