ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​ទុក្ខ​បងប្អូន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ ក្នុង​ខេត្ត​កំពង់ធំ​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​ទុក្ខ​បងប្អូន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ ក្នុង​ខេត្ត​កំពង់ធំ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ នៅក្នុង​ខេត្ត​កំពង់ធំ​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ថោង ខុន​, ឯកឧត្ដម​រដ្ឋមន្ត្រី ហួត ហាក់​, លោកជំទាវ កុយ ពិសី​, ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ ព្រមទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ជាច្រើនរូប​។​

​ឯកឧត្តម នួន ផា​រ័ត្ន បាន​ឡើងរាយការណ៍​សង្ខេប​លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ សម្រាប់​ខេត្ត​កំពង់ធំ ពលករ​ដែល​បាន​ត្រឡប់មក​ពី​ប្រទេស​ថៃ​មាន​ចំនួន​១៣ ៦៥០​នាក់ ក្នុងនោះ​ពលករ​ចំនួន​៧ ២៨៦​នាក់ បាន​ទទួល​ការងារ​ថ្មី​នៅ​កម្ពុជា ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម វង្សី វិស្សុត បាន​គូស​រំលេច​អំពី​វិធានការ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ដល់​បងប្អូន​ប្រជា​ពលករ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ រួម​មាន​ការសម្របសម្រួល​និង​ដឹកជញ្ជូន​បងប្អូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​, ការបើក​យុទ្ធនាការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ ឬ​ចុះ​ឈ្មោះ​រៀន​ជំនាញ​, ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Hotline ១២៩៧ ៧​ថ្ងៃ​/​សប្តាហ៍ ដើម្បី​ផ្គូផ្គង​ព័ត៌មាន​ទៅ​រោងចក្រ និង​ក្រុមហ៊ុន​ដែល​ត្រូវការ​កម្លាំង​ពលកម្ម និង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​តាម​ប្រព័ន្ធ​តេ​លេក្រា​ម​, ការ​អនុគ្រោះ​ដល់​ជនភៀសសឹក​និង​ពលករ ដោយ​លើកលែង​រាល់​កម្រៃ​និង​ការផាកពិន័យ​ពាក់ព័ន្ធ​នឹង​ឥណទាន​, ការ​កំណត់​យក​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល នៅតាម​រាជធានី ខេត្ត ជា​ទីតាំង​ដែល​ប្រជា​ពលករ​អាច​ទៅ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ និង​សម្ភាស​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​ហ្សូ​ម​ជា​មួយ​រោងចក្រ និង​ក្រុមហ៊ុន​នានា​។ ជាងនេះទៅទៀត​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត និង​អាជ្ញាធរ​ខេត្ត ក៏បាន​ផ្តល់​ការគាំទ្រ​ជា​ស្មារតី និង​សម្ភារៈ​ជា​ហូរហែ​ជូន​បងប្អូន​ប្រជា​ពលករ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផងដែរ​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បាន​ស្នើសុំ​បងប្អូន​ប្រជា​ពលករ សូម​បន្ត​រក្សា​ភាព​អត់ធ្មត់ និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ធ្វើ ឬ​បន្ត​ទទួលយក​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ផង និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​យើង​ផងដែរ ព្រមទាំង​បាន​បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​ពល​ករ​នៅទីនេះ ចូលរួម​ជំរុញ បង្កើត គាំទ្រ និង​លើកកម្ពស់​ការគាំទ្រ​ផលិតផល​ក្នុងស្រុក ដោយ​ម្ខាង​ផលិត និង​ម្ខាង​ទៀត​ប្រើប្រាស់ តាម​ទិស​ស្លោក «​ខ្មែរ​ប្រើប្រាស់​ផលិតផល​ខ្មែរ​» និង «​ខ្មែរ​ត្រូវ​ផលិត​ដោយ​ប្រើប្រាស់​របស់​ខ្មែរ​» ហើយ «​រដ្ឋ​ជួយ​គាំទ្រ​អ្នក​ផលិត​ផលិតផល​ខ្មែរ​»​។ ឯកឧត្តម​ក៏បានផ្តល់​ការណែនាំ​បន្ថែម​ដោយ​សូមឱ្យ​មាន​ការគិតគូរ​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ថ្លៃ​ជួល​ដី​ស្រែ ដោយ​ត្រូវ​គិតគូរ​ដល់​ការចែករំលែក​ផលចំណេញ​ផង និង​បន្ទុក​របស់​កសិករ​ផងដែរ ក្នុងពេល​លំបាក​នេះ​។​

​ឯកឧត្តម វង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុង​បរិការណ៍​ដ៏​ផុយ​ស្រួយ​នៃ​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​, រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី និង​សន្តិភាព ដោយ​ប្រើ​គោលការណ៍​ច្បាប់​អន្តរជាតិ ព្រមទាំង​ទប់​កម្តៅ​មិន​តបត​នឹង​ការ​អុចអាល​និង​កលល្បិច​របស់​ថៃ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា «​សង្គ្រាម​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ទេ ហើយ​កម្ពុជា​យើង​ស្ងប់ស្ងៀម មិនមែន​មានន័យថា កម្ពុជា​យើង​មិនបាន​ធ្វើ​អ្វី​នោះទេ​»​។ ដូចនេះ សូម​ប្អូន​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​ដឹកនាំ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង គឺ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​ការ​ជ្រោមជ្រែង​ពេញទំហឹង​ពី សម្ដេច​តេជោ ហ៊ុន សែន ដែល​កំពុង​ខិតខំ​ធ្វើ​ការមិន​ថា​យប់ មិន​ថា​ថ្ងៃ ដើម្បី​ស្វែងរក​មកវិញ​នូវ​សន្តិភាព​ជូន​បងប្អូន​។

​ក្នុង​ស្មារតី​ចែករំលែក​អំឡុងពេល​ដ៏​លំបាក​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បាន​នាំយក​នូវ​អំណោយ​ថវិកា​ចែក​ជូន​បងប្អូន​តំណាង​គ្រួសារ​ប្រជា​ពលករ ដោយ​ក្នុង​១​នាក់​ទទួលបាន​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​។ ទន្ទឹមនេះ ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ ក៏​បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​សម្រាប់​ចែក​ជូន​បន្ថែម ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​មី​ខ្លា​ឃ្មុំ ១ កេស និង​ទឹក​ស៊ី​អី​វ ១​យួរ​ផងដែរ​ ៕ រដ្ឋបាលខេត្តកំពង់ធំ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com