ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​អះអាង​ថា កំពង់ផែ​ទេសចរណ៍​ជា​ស្ពាន​ចម្លង ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច ប្រជាពលរដ្ឋ និង​ជំរុញ​វិស័យ​ផ្សេងៗ​របស់​ខេត្ត​កំពង់ចាម​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​អះអាង​ថា កំពង់ផែ​ទេសចរណ៍​ជា​ស្ពាន​ចម្លង ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច ប្រជាពលរដ្ឋ និង​ជំរុញ​វិស័យ​ផ្សេងៗ​របស់​ខេត្ត​កំពង់ចាម​

(​កំពង់ចាម​): អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​អះអាង​ថា កំពង់ផែ ទេសចរណ៍​ជា​ស្ពាន​ចម្លង ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ច ប្រជាពលរដ្ឋ និង​ជំរុញ​វិស័យ​ផ្សេងៗ​របស់ ខេត្ត​កំពង់ចាម ពោល​គឺ​ជា​សក្តានុពល ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ឱកាស​នៃ​ការវិនិយោគ​ឱ្យ កាន់តែ​ច្រើន​ថែមទៀត ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​ដែក​បណ្តែត​ទឹក ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី គណៈប្រតិភូ នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួង​ទេសចរណ៍​, ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ​, តំណាង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​, តំណាង​រដ្ឋបាល​ខេត្ត​ព្រៃវែង​, តំណាង​រដ្ឋបាល​ខេត្ត​ក្រចេះ​, តំណាង​រដ្ឋបាល​ខេត្ត​ស្វាយរៀង រួម​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​, យុវជន​, លោកគ្រូ​អ្នកគ្រូ សិស្សនុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មានប្រសាសន៍ថា កំពង់ផែ​នេះ​នឹង​បន្ត​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម និង​សេដ្ឋកិច្ច​ជាតិ​ផង​។ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ឱកាស បង្កើត​អាជីព បង្កើត​កញ្ចប់​ទេសចរណ៍ ត​ភ្ជាប់​ខេត្ត​កំពង់ចាម និង​បណ្តា​ខេត្ត​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ដើម្បី​ពង្រីក​សក្តានុពល​នៃ​សមិទ្ធផល ដើម្បី​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឱ្យ​អស់​លទ្ធភាព សំដៅ​ផ្តល់​ការអភិវឌ្ឍ និង​លើកកម្ពស់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរឡេីង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នេី​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ពិសេស​បណ្តា​ខេត្ត​ជុំវិញ​ដង​ទន្លេមេគង្គ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង​ការដឹកជញ្ជូន​ឱ្យ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស រួម​ទាំង​ការជំរុញ​ការផលិត ផលិតផល ទេសចរណ៍​ឱ្យ​បាន​សម្បូរ​បែប ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​ទេ​ចរណ៍ សំដៅ​ជំរុញ​ការនាំចេញ នៅនឹងកន្លែង ស្រប​តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧​នេះ ។​

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេចបាន​នូវ​ទស្សនៈវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​នានា យើងទាំងអស់គ្នា ត្រូវតែ​ប្រកាន់ខ្ជាប់​ថា ការរក្សា​សុខសន្តិភាព ជា​កត្តា​មិន​អាច​ខ្វះ​បាន​នៃ​គ្រប់​ការអភិវឌ្ឍ ។ ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​សន្តិភាព ដោយ​មិន​ត្រូវឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ​មក​បំផ្លាញ​សុខ​សន្តិភាព​របស់ យើង​បាន​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com