ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឧត្តមសេនីយ៍ទោ សេង ធា​រិន ចាត់វិធានការ ប្រតិបត្តិការ​បង្ក្រាប​ការ​បទ​លើ្មស​ដឹក​លៀស​ខុសច្បាប់ ចំនួន​៣០​តោន ក្នុង​ខេត្ត​កំពង់ធំ​

ឧត្តមសេនីយ៍ទោ សេង ធា​រិន ចាត់វិធានការ ប្រតិបត្តិការ​បង្ក្រាប​ការ​បទ​លើ្មស​ដឹក​លៀស​ខុសច្បាប់ ចំនួន​៣០​តោន ក្នុង​ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ ៖ ​ការជួញដូរ និង​ដឹក​លៀស​ដោយ​ខុសច្បាប់ ចំនួន ៣០​តោន ត្រូវបានសមត្ថកិច្ច​បង្ក្រាប​ កាលពី​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​២​:​៣០​នាទី​យប់ ។

ឧត្តមសេនីយ៍ទោ សេង ធា​រិន ប្រធាន​គណៈ​បញ្ជាការ​ដឹក​នាំ​បង្ក្រាប​បទ​លើ្មស​នេសាទ​លើផ្ទៃ​បឹង​ទន្លេសាប បាន​ចាត់តាំង​កម្លាំង​អង្គភាព ចំណុះ​យោធភូមិភាគ​ទី​៥ ដឹកនាំ​ដោយ​វរសេនីយ៍ទោ ស វិបុល សហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​កម្លាំង​ការិយាល័យ​ទី​២ កងទ័ពជើងគោក ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ និង​ដឹក​លៀស​ដោយ​ខុសច្បាប់ ចំនួន ៣០​តោន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ឃាត់​រថយន្ត សរុប​ចំនួន​៣​គ្រឿង រួមមាន​៖ រថយន្ត​FUSU ចំណុះ​៥​តោន ផ្ទុ​កលៀស​ចំនួន ១៥​តោន ,​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន ផ្ទុ​កលៀស​ចំនួន​១០​តោន ,​រថយន្ត​កែឆ្នៃ ផ្ទុ​កលៀស​ចំនួន ៥​តោន និង​អ្នកបើកបរ​រថយន្ត​ចំនួន​៣​នាក់ បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយឡែក​លៀស​ដែល​ឃាត់​បាន ប្រគល់​ជូន​មន្ត្រី​ជំនាញ និង​កងទ័ព​បាន​ដឹក​ជញ្ជូន​យក​ទៅ​ចាក់​ចូល​ក្នុង​បឹង​ទន្លេសាប​វិញ​។​

​ឧត្តមសេនីយ៍ទោ សេង ធា​រិន បានបញ្ជាក់​ថា ទោះបី​កងទ័ព​ជាប់ដៃ​ការពារ​បូរណៈភាព​ទឹកដី ពី​ការឈ្លានពាន​ពី​ប្រទេស​ជិតខាង​យ៉ាងណាក្តី តែ​ដៃ​ម្ខាង​ការពារ​ទឹកដី និង​ដៃ​ម្ខាង​បន្ត​ការពារ​ធនធាន​ធម្មជាតិ លើ​ផ្ទៃ​បឹង​ទន្លេសាប ដោយ​បន្ត​បង្ក្រាប​បទ​លើ្មស​ផ្សេងៗ ដូចជា ឆក់​ក្តៅ ត្រជាក់ ដាក់រ​បាំង​ស្បៃ លប​បណ​រ៉ាវ ក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​ការនេសាទ​ដោយ​ឧបករណ៍​ខុស​ច្បាប់​ជលផល​ផ្សេងៗ​ទៀត​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​ការលើកលែង និង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ធានាបាន​នូវ​ការការពារ​ធនធានធម្មជាតិ ជីវចម្រុះ លើ​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ធនធាន​មច្ឆា​ជាតិ ក្នុង​ការរួមចំណែក​ជួយ​ផ្គត់ផ្គង់​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំណែក និង​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com