ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​

កណ្តាល​ ៖ ​នៅ​វិមាន​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​នៅ​វិមាន​ព្រឹទ្ធសភា​។

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ប្រតិភូ​របស់​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចាត់ទុក​វត្តមាន​របស់​ប្រតិភូ​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​មកកាន់​កម្ពុ​ជា​នៅពេលនេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​
​ជាមួយនឹង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ជា​រួម​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ជាមួយនឹង​ម៉ាឡេស៊ី​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ Mohd Hatta បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ​ហើយ​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​សារជាថ្មី ហើយ​បាន​សរសើរ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ដែល​កន្លង​ទៅ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម និង​ប្រតិភូ​គឺ​រីករាយ និង​រង់ចាំ​ស្ដាប់​នូវ​ការចែករំលែក​បទពិសោធ​ន៍​ប្រកបដោយ​គតិបណ្ឌិត​ពី​សម្ដេច​តេជោ​ដែល​មាន​បទពិសោធន៍​ដ៏​ច្រើន​នៅ​ក្នុង​អាជីព​ជា​អ្នកនយោបាយ ជា​អ្នកដឹកនាំ នា​ពេលកន្លងមក​។

​សម្ដេច​តេជោក៏បាន​លើក​ឡើង​ដោយ​បាន​ចែករំលែ​ក​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ការ​ពី​អតីតកាល ជាពិសេស​ការដឹកនាំរ​បស់​សម្ដេច​ក្នុង​ការនាំ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដែល​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល រហូតដល់​ប្រទេស​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ដល់​សព្វថ្ងៃ​នេះ​។ បច្ចុប្បន្ន​កម្ពុជា​មាន​មេដឹកនាំ​ថ្មី​ដែល​ជា​អ្នកជំនាន់ក្រោយ​កំពុងតែ​ដឹកនាំ​ប្រទេស​យ៉ាង​ស្វាហាប់ នឹង​ដើរ​យ៉ាង​លឿន​ក្នុង​ការបំពេញ​នូវ​ការដឹកនាំ​សម្រាប់​ឱ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​ទៅមុខទៀត​។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​ក៏បានចែករំលែក​ពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន រវាង​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។​សម្តេច​តេ​ជោបាន​ពន្យល់​អំពី​រឿងរ៉ា​វនៃ​ការកើតឡើង ហើយ​នឹង​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​កំពុងតែ​ឈានទៅរក​ការធ្វើ​យ៉ាងណា​ឱ្យ​មាន​ដំណោះស្រាយ​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ ដែលជា​ជំហរ​របស់​កម្ពុជា​។
​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការរក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យបាន ហើយ​ដោះស្រាយ​បញ្ហា​ឈានទៅរក​ដំណោះស្រាយ​មួយ​វិល​មក​រក​ប្រក្រតី​ឡើងវិញ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​កន្លងមក​។ ជាមួយគ្នា​នេះ​សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​ម៉ាឡេស៊ី​នៅក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជាពិសេស​សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​ឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​បំពេញ​តួនាទី​យ៉ាង​រហ័ស និង​លឿន​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

​ឱកាស​នោះ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​របស់​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ប្រតិភូ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេជោ​ដែល​បាន​ចែករំលែក និង​ពន្យល់​យ៉ាង​ក្បោះក្បាយ និង​គ្រប់​ជ្រុងជ្រោយ​ពី​ទិដ្ឋភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពី​អតីតកាល និង​ទិដ្ឋភាព​នៃ​បញ្ហា​វិវាទ​
​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម​សង្ឃឹមថា វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នឹង​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ខាងមុខ ហើយ​សង្ឃឹមថា សន្តិភាព​នឹង​កើតមាន​ឡើង​វិញ​សម្រាប់​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នា​នេះ​ឯកឧត្តម​ក៏​បាន​រំលេច​ដោយ​សរសើរ​ចំពោះ​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ឯកឧត្តម​ពិតជា​មាន​សំណាង​ដែល​បាន​ធ្វើដំណើរ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ជា​អាកាសយានដ្ឋាន​ថ្មី​របស់​កម្ពុជា ដែល​មាន​ភាព​ធំ​ទូលាយ ដែល​បញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​សរសើរ​ចំពោះ​ការរីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​តែម្ដង​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម Mohd Hatta និង​ប្រតិភូ​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកប​ដោយ​ភាពជោគជ័យ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com