ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

គណៈប្រតិភូ​សភា​ម៉ាឡេស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា

គណៈប្រតិភូ​សភា​ម៉ាឡេស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៅ​កម្ពុជា

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សហព័ន្ធ​សភា​សន្ដិភាព​ពិភពលោក​នៃ​សភា​ម៉ាឡេស៊ី (PFWP) ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត Mohd Hatta សមាជិក​ព្រឹទ្ធសភា​ម៉ាឡេស៊ី​ ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​បណ្ឌិត Mohd Hatta បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ ឯកឧត្តម​បណ្ឌិត​បាន​សម្តែង​នូវ​ក្តី សោមនស្ស​រីករាយ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ម៉ាឡេស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ព្រមទាំង​បាន​កត់សម្គាល់​នូវ​ការរីកចម្រើន​នៅ​កម្ពុជា​។ ឯកឧត្តម​បណ្ឌិត​បាន​ថ្លែងអំណរគុណ​គណៈប្រតិភូ​សភា​កម្ពុជា ដែល​បាន​អញ្ជើញ ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៦ នៅ​ម៉ាឡេស៊ី នា​ពេល​ថ្មីៗ​នេះ​។ ឯកឧត្តម​បណ្ឌិត​មាន​ជំនឿ​ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ម៉ាឡេស៊ី​-​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត និង​គណៈប្រតិភូ​សភា​ម៉ាឡេស៊ី​ដែល​បាន​អញ្ជេី​ញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​។ សម្តេច​បវរ​ធិបតី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ម៉ាឡេស៊ី លើ​វិស័យ​សំខាន់ៗ​ជាច្រើន រួមទាំង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិបញ្ញត្តិ ផងដែរ​។ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់​ក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញ​, ពង្រឹង និង​ពង្រីក ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ទូលំទូលាយ​ថែម​ទៀត​។

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​បណ្ឌិត Mohd Hatta បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន រួម​មាន​នយោបាយ ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ការពារជាតិ និង​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​។​

​ក្នុងឱកាស​នោះ សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ព្រម​ទាំង​តួនាទី​របស់​ម៉ាឡេស៊ី ក្នុង​ការសម្របសម្រួល និង​ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com