ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពិធី​បើក​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​»!

ពិធី​បើក​ជា​ផ្លូវការ​កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​»!

នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល​ក្នុងស្រុក​» បាន​ចាប់ផ្ដើម​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​.​។ កម្មវិធី​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ​នា​ឱកាស​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ជា​ម្ចាស់​រោងចក្រ សហគ្រាស ម្ចាស់​អាជីវកម្ម អ្នក​ផលិត​មាតិកា រួម​ទាំង​បងប្អូន​សាធារណ​ជន​ជា​ច្រើន​រូប​។​

​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក ដើម្បី​ចូលរួម ជំរុញ គាំទ្រ​ផលិតផល​ក្នុងស្រុក ដែល​ជា​កត្តា​ចាំបាច់​ដើម្បី​ពង្រឹងសមត្ថភាព​ផលិតកម្ម​ក្នុងស្រុក បង្កើន​ឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ក៏ដូចជា​ផ្ដល់​ឱកាស​ដល់​អាជីវករ ពាណិជ្ជករ សហគ្រិន និង​ក្រុមហ៊ុន​ក្នុងស្រុក​អាច​តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន និង​ធ្វើ​អន្តរ​កម្ម​ជាមួយ​ដៃគូ​អាជីវកម្ម​។ លើសពីនេះ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ មាន​គោលបំណង​ផ្ដល់​ជា​វេទិកា​ចែករំលែក​ចំណេះដឹង បទពិសោធ​ពី​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​យល់ដឹង​បន្ថែម​ពី​ផលប៉ះពាល់​នៃ​ស្ថានភាព​បច្ចុប្បន្ន និង​យល់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​ជាតិ​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រមទាំង​ផ្ដល់​ជា​វេទិកា​ក្នុង​ការប្រមូលផ្ដុំ និង​សម្រួច​ស្មារតី​ស្នេហា​ជាតិ រួម​គ្នា​ជា​សំឡេង​តែ​មួយ និង​ពួតដៃគ្នា​សាមគ្គី​គ្នា ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​កម្លាំងប្រដាប់អាវុធ​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

​កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី​២៦ ២៧ និង​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដោយ​មាន​ការតាំង​ផលិតផល​ចម្រុះ​ដ៏​សម្បូរ​បែប​មកពី​គ្រប​វិស័យ​រួមាន​៖ ភោគផល​កសិកម្ម ផលិតផល​ឧស្សាហកម្ម ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​ម្ហូបអាហារ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​(​ទាំង​បែប​ជាតិ និង​អន្តរជាតិ​) រួម​ទាំង​ផលិតផល​ក្នុងស្រុក​ជា​ច្រើន​ប្រភេទ​សរុប​ចំនួន ២៨៣ ស្តង់​។ ក្រៅពីនេះ កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ នឹង​មាន​កិច្ចពិភាក្សា ចែករំលែក​ចំណេះដឹង​លើ​ប្រធានបទ​ជាច្រើន ដោយ​មាន​ការចូលរួម​ពី​វាគ្មិន​ជាច្រើនរូប​ក្នុង​រយៈពេល ៣ ថ្ងៃនេះ​។​

​សូមជម្រាបថា កម្មវិធី​ពិព័រណ៍​ផលិតផល​ខ្មែរ ក្រោម​ប្រធានបទ «​ខ្មែរ​ធ្វើ​បាន​៖ ចូលរួម ជំរុញ គាំទ្រ​ផលិតផល​ក្នុងស្រុក​» រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដោយ​មាន​ការសហការ​រៀបចំ​ដោយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជាមួយ​ការឧបត្ថម្ភ គាំទ្រ ពី​វិស័យ​រដ្ឋ និង​ឯកជន ដែល​បង្ហាញ​ពី​ស្មារតី​រួបរួម​របស់​ប្រជាជន​មកពី​គ្រប់​កោសិកា ក្នុងនាម​ជា​ខ្មែរ​តែ​មួយ​។​​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com