ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB

នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB

នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Jyotsana Varma នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​នាយិកា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​លោក​ស្រី និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង ជម្រាបលា ក្នុងឱកាស ដែល លោកស្រី​បញ្ចាប់ បេសកកម្ម​ការងារ​នៅ​កម្ពុជា​។ លោកស្រី​នាយិកា​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ទំនុកចិត្ត និង​គាំទ្រ ដល់​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ធនាគារ ADB និង​កម្ពុជា ព្រមទាំង​បាន​សម្តែង​ការពេញចិត្ត និង វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កម្ពុជា ។ លោកស្រី​នាយិកា​ក៏​បាន​បង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ធនាគារ ADB និង កម្ពុជា ក្នុង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ បន្ថែម​ពី​នេះ​, លោកស្រី​នាយិកា​បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី​អំពី​សមិទ្ធផល​នានា និង គម្រោង​មួយចំនួន​ដែល​កំពុង​បន្ត​អនុវត្ត ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ធនាគារ ADB និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លេ​ី​វិស័យ​អាទិភាព​នានា រួម​មាន​ជាអាទិ៍​៖ វិស័យ​អប់រំ​, ធនធានទឹក​, កសិកម្ម​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ជនបទ ជា​ដេ​ី​ម​។

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​យ៉ាង​សកម្ម​របស់​លោកស្រី​នាយិកា និង​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ធនាគារ ADB និង កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​អបអរសាទរ​ចំពោះ​លោក​ស្រីនិ​យាកា ដែល​បាន​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ ADB ដែល​តែងតែ​គាំទ្រ​ដល់​កម្ពុជា ទាំង​ក្នុង​ការរៀបចំ​ផែនការ​, ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​, និង គោលនយោបាយ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក៏ដូចជា​ការគាំទ្រ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា ជាពិសេស ការជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​ចាកចេញ​ពី​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច (LDC Graduation) នៅ​ឆ្នាំ​២០២៩ ខាងមុខ ។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី​បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​លើកទឹកចិត្ត​ដល់​ធនាគារ ADB បន្ត​សហការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍ​ថ្មីៗ បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com