ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង​កម្ទេច​ស្លាក​លេខ​ចាស់ៗ​ចោល​ចំនួន ១៣៥៨​ស្លាក​ដែល​ពលរដ្ឋ​បាន​ផ្ទេរ​កម្មសិទ្ធិ​ថ្មី​

មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង​កម្ទេច​ស្លាក​លេខ​ចាស់ៗ​ចោល​ចំនួន ១៣៥៨​ស្លាក​ដែល​ពលរដ្ឋ​បាន​ផ្ទេរ​កម្មសិទ្ធិ​ថ្មី​

ខេត្ត​ស្វាយរៀង​៖​ស្លាក​លេខ​ចាស់ៗ​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ធ្វើ​ការផ្ទេរ​កម្មសិទ្ធិ​រថ​យន្ត តាម​បែប​បទ​ច្បាប់ ចំនួន ១.៣៥៨ ស្លាក ត្រូវបាន​កាត់​កម្ទេចចោល​។​នេះ​បើ​យោង​តាម​លោក​ព្រំ ផូ​ប្រធានការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មករា​ឆ្នាំ​២០២១​នេះ​។​

​ការកម្ទេច​ស្លាក​លេខ​ចាស់ៗ​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង ដែល​មាន​ការចូលរួម​ពី លោក នួន លី​ហួន ប្រធាន​មន្ទីរ និង​លោក​អនុប្រធាន​មន្ទីរ លោក​ប្រធានការិយាល័យ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ការទទួលខុសត្រូវ ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ស្វាយរៀង បានធ្វើការ​កាត់​កម្ទេច​ផ្លាក​លេខ​ចាស់ៗ ដែល​បន្សល់​ពី​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ បាន​ធ្វើ​ការផ្ទេ​រក​ម្ម​សិទ្ធ តាម​បែប​បទ​ច្បាប់​ត្រឹមត្រូវ និង​រួចរាល់​ជា​ស្ថាពរ ចាប់តាំងពី​ទទួល​បាន​សេចក្តីណែនាំ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ បាន​ចេញ​សេចក្តីប្រកាស​នា​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០ កន្លងមក​។​

​លោក​ព្រំ ផូប​ន្តថា​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​មិនទាន់​ផ្ទេរកម្មសិទ្ធិ​គឺ​នៅតែ​បន្ត​មក​ធ្វើជា​រៀង​រាល់ថ្ងៃ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ស្វាយរៀង​ហើយ​មន្ត្រី​ជំនាញ​យើង​បាន​ខិតខំ​សម្រួល​ឯកសារ​នានា​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិន​ឃើញ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យានយន្ត ទិញ​លក់​តៗ​គ្នារ​ក​ម្ចាស់​ដើម​មិន​ឃើញ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​។ ចំពោះ​ឯកសារ​តម្រូវ​៖ ពាក្យសុំ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ​មាន​ផ្តិត​ស្នាម​មេដៃ​អ្នកស្នើសុំ​និង​មាន​បិត​សំណៅ​លេខ​កាល់​(​តួ​ឬ​សាក់​ស៊ី​)​ដែល​បាន​ចម្លង​ជាក់ស្តែង​ពី​យានយន្ត បណ្ណ​សម្គាល់​យានយន្ត​(​ច្បាប់ដើម​) និង​ផ្លាកលេខ​សម្គាល់​យានជំនិះ​។​ករណី​ផ្ទេរកម្មសិទ្ធិ​ឆ្លង​រាជធានី​ខេត្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ អត្តសញ្ញាណ​បណ្ណ​អ្នកលក់ និង​អ្នកទិញ (​លិខិតឆ្លងដែន និង​លិខិតបញ្ជាក់​ទីលំនៅ​បច្ចុប្បន្ន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ជនបរទេស​) បង្កាន់ដៃ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្ម​សិទ្ធ​យានយន្ត – លិខិត​ទិញ​លក់ – កិច្ចសន្យា​ធានា​ដែល​មាន​បញ្ជាក់​ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។​ចំពោះ ទីតាំងនៅ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com