ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

នៅ​ល្ងាច​ថ្ងៃ​សុក្រ ៤​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរសាទរ​ខួប​៧៦ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ាង វិន​ពីន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​, សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​, តំណាង​អង្គទូត នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម វ៉ាង វិន​ពីន បាន​សម្ដែង​ការ ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដី ទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ទាំងឡាយ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃនេះ និង​សូម​ជូនពរ​ចំពោះ​បងប្អូន​ជនរួមជាតិ និង​បងប្អូន​ពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ដែល​កំពុង​បម្រើ​ការងារ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បន្តថា ឆ្នាំនេះ​ជា​ឆ្នាំ​សំខាន់​មួយ​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ប្រជាជន​ចិន និង​មនុស្សជាតិ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ឱ្យ​កាន់តែ​ល្អ​ហើយ​រួមគ្នា​ឆ្ពោះទៅ​រក​សហគមន៍​ជោគវាសនា​រួម​សម្រាប់​ឆ្នាំ​នេះ​ក៏​ជា​ឆ្នាំ​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​ចិន​និង​កម្ពុជា​។​

​ឯកឧត្តម​បាន​រំលឹកថា ឆ្នាំនេះ ឯកឧត្តម​ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ម្ដងទៀត បន្ទាប់​ពី​រយៈពេល​៩ ឆ្នាំ ដោយបាន​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ដល់​កម្រិត​ថ្មី​មួយទៀត តាមរយៈ​ការកសាង សហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា​គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី ជាមួយគ្នា​នោះ
​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ក៏​បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន ជា​បន្តបន្ទាប់​ផង​ដែរ​។

​ក្នុងឱកាស​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៧៦​ឆ្នាំ ប្រទេស​ចិន​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​លើ​គ្រប់​វិស័យ និង​បាន​ជំនះ​ឧបសគ្គ​ព្រមទាំង​បញ្ហា​ប្រឈម​នានា​ប្រកបដោយ​ជោគជ័យ ក្នុង​ដំណើរការ​កសាង​ប្រទេស​។
​ប្រទេស​ចិន​បាន​ក្លាយជា​មជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ពិភពលោក ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់ និង​ពិភពលោក​។ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ចូលរួម​អបអរសាទរ​មិត្ត​ចិន ដែល​សម្រេច​បាន​ការអភិវឌ្ឍ​ប្រទេស​យ៉ាង​លឿន​បំផុត ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​មាន​ប្រធានាធិបតី ស៊ី ជីន​ពីង ជា​ស្នូល រួមមាន​៖ ការសម្រេច​គោលដៅ​១០០​ឆ្នាំ​ទី​១ នៅ​ឆ្នាំ​២០២១ កំណើនសេដ្ឋកិច្ច​៥% នៅ​ឆ្នាំ​២០២៤ ហើយ​សម្ដេច​មាន​សុទិដ្ឋិនិយម​ថា មិត្ត​ចិន​នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ឆ្នាំ​២០២៥​នេះ និង​គោលដៅ​១០០​ឆ្នាំ​ទី​២ នៅ​ឆ្នាំ​២០៤៩ ដើម្បី​ប្រែក្លាយ​ទៅ​ជា​ប្រទេស​សង្គមនិយម​ដ៏​ទំនើប​រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌​ជឿនលឿន និង​សុខដុមរមនា​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន​, ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៨ ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត្រូវបាន​ពូន​ជ្រុំ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ នៃ​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​រីកចម្រើន​កាន់តែ​រឹងមាំ​ឥតឈប់ឈរ រហូត​ក្លាយទៅជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​។

​សម្ដេច​បាន​បង្ហាញ​ក្តីរីករាយ​ក្រៃលែ​ង ដោយ​ឃើញ​ប្រទេស​យើង​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា​លើ​គ្រប់​វិស័យ​ដែល​ឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com