ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​សំណេះសំណាល​បើកបរ​វ​សន​កាល ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​វិទ្យាល័យ​ហ៊ុន​សែន​បល្ល័ង្គ​

ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​សំណេះសំណាល​បើកបរ​វ​សន​កាល ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​វិទ្យាល័យ​ហ៊ុន​សែន​បល្ល័ង្គ​

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​បើកបរ​វ​សន​កាល ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​វិទ្យាល័យ​ហ៊ុន​សែន​បល្ល័ង្គ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន លោក លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ធំ និង លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗ ចូល​រួមទាំង​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១​។​

​លោក លោក តាន់ ប៊ុន​ហុង ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ធំ មានប្រសាសន៍ថា សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​និច្ច​ជា​កាល តែងតែ​យកចិត្តទុកដាក់​ក្នុង​វិស័យ​អប់រំ បើទោះបី ពិភពលោក ទទួលរង​ការវាយប្រហារ និង​គំរាមកំហែង​ពី​ជំងឺ​កូវី​ដ​១៩ ដ៏​កាច​សាហាវ ប្រទេស​កម្ពុជា ក៏​បាន​ទទួលរង​ផលប៉ះពាល់​ជា​ច្រើន​លើ​វិស័យ​សំខាន់ៗ ក្នុង​នោះ​វិស័យ អប់រំ ក៏​ត្រូវ​បាន​រាំងស្ទះ​ក្នុង​ដំណើរការ​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា​របស់ សិស្សានុសិស្ស​។

​ប៉ុន្តែ​ដោយ​មាន​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី ពេជោ ហ៊ុន សែន និង​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​បណ្ឌិត សភាចារ្យ​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រ​សួ​អប់រំ យុវជន និង​កីឡា ព្រមទាំង​មាន​ការចង្អុលបង្ហាញ ពី​ឯកឧត្តម​សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​វិស័យ​អប់រំ យុវជន និង​កីឡា នៅក្នុង​ខេត្ត​កំពង់ធំ ធានាបាន​នូវ​គុណភាព​ដែល​អាច​ទទួលយកបាន ។​

​ឯកឧត្តម សុខ លូ អភិបាល​កំពង់ធំ បន្ទាប់ពី​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រួចមក ក៏​បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​មេ​រោគកូ​វិដ​១៩ មិនមែន​ជួប​បញ្ហា​តែ​ខេត្ត​កំពង់ធំ ឬ​ប៉ះពាល់​តែ​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ទូទាំង​ពិភពលោក មកដល់​ពេល​នេះ​អ្នក​ដែល​បាន​ឆ្លង​មេ​រោគកូ​វិដ​១៩ ជាង​៩០​លាន​នាក់​ហើយ ខណៈ​នេះ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ពី​ប្រសិទ្ធិភាព វ៉ាក់សាំង​នៅឡើយ​ទេ សម្រាប់​ប្រទេស​ដែល ក្រីក្រ​ទទួលបាន​វ៉ាកសាំង​ការពារ​មេ​រោគកូ​វិដ​១៩​ត្រឹមតែ​២០​ភាគរយ សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​ថវិការ សម្បុរ​ស​ជន​ដែល​ចូលរួម​ទិញ​វ៉ាកសាំង​បាន​៥៥​លាន​ដុល្លា និង​ថវិកា​រដ្ឋ​ដើម្បី​ទិញ​វ៉ាក់សាំង ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ឯកឧត្តម សុខ លូ បាន​សុំ​អំពាវនាវ​ដល់​លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស ចូលរួម​ការពា​រទប់​ស្កាត់ ការពារ​ប្រឆាំង​និង ឆ្លង​មេ​រោគកូ​វិដ​១៩ ដោយ​លាង​សំអាត​ដៃ​និង​សាប៊ូ ជេ​ល ឬ​អាល់កុល ដើម្បី​សុខភាព​យើង សាលារៀន​យើង និង​សង្គមជាតិ​យើង ក្មួយៗ​សម័យ​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ័ព​វាសនា​ល្អ​ណាស់ ដែល​រស់នៅ​ក្រោម​ម្លប់​សន្តិភាព ដោយ​សម្តេច​បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត លើ​វិស័យ​អប់រំ គឺ​មាន​សាលារៀន​គ្រប់គ្រាន់ គ្រប់​ទីកន្លែង និង​សុំ​ឲ្យ​ក្មួយៗ​ខិតខំ​រៀនសូត្រ​ពី​ដើម​ឆ្នាំ​ដោយ​យកចិត្តទុកដាក់ សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ការពារកូ​វីដ​-១៩ ដើម្បី​ការពារ​កុំឲ្យ​មេ​រោគកូ​វិដ​១៩​ចូលមក​ក្នុង​គ្រឹះស្ថានសិក្សា ត្រូវការពារ​ពី​សុវត្ថិភាព សុខភាព​សិក្សា ការរក្សា​គម្លាត​១.៥​ម៉ែត្រ​និង​សុវត្ថិភាព​ចំណីអាហារ ជា​ចុងក្រោយ ឯកឧត្តម អភិបាលខេត្ត​បាន​ចែក​ប័ណ្ណសរសើរ និង​កាដូរ ដល់​សិស្ស​គ្រប់​ថ្នាក់ ដែល​រៀន​ពូកែ​និង​ជាប់​លំដាប់​ថ្នាក់​លេខ​១ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com