ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​

(​កំពង់ចាម​) :​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ផ្ដល់ជូន​វីរៈ​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​។​

​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា លោក​នាយចំណង់ យឹ​ង យី​ង អាយុ ៦០​ឆ្នាំ និង លោក​ព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧​ឆ្នាំ ជា​វីរ​យុទ្ធជន​ជួរមុខ ក្នុង​អង្គ​ភាពវរ​:​សេនា​តូច ២១១ នៃ​កងពលធំ​លេខ ២១ ទិស​ប្រសាទ​តា​ក្របី មាន​ជម្ងឺ​លើស​សម្ពាធ​ឈាម និង​រលាក​សរសៃ​ឆ្អឹងខ្នង រួម​ទាំង​ឆ្អឹង​ផា​ល ។ ពួកគាត់ មាន​គ្រួសារ​នៅ​ក្នុងស្រុក​បាធាយ ដោយ​លោក​នាយចំណង់ យឹ​ង យី​ង រស់នៅ​ភូមិ​ជ្រែក ឃុំ​បាធាយ រីឯ​លោក​ព្រឹន្ទបាលឯក ដួង ចិន្ត្រា រស់នៅ​ភូមិ​បែក​ពាង ឃុំ​ជាលា ។ ប៉ុន្តែ​ដោយ​មាន​បញ្ហា​សុខភាព វីរ​យុទ្ធជន​ជួរ​មុខ​ទាំង ២​រូប ត្រូវបាន​មេបញ្ជាការ​អង្គភាព​អនុញ្ញាត​ច្បាប់​វិល​មក​មូលដ្ឋាន ហើយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដែល​សេវា​ពិនិត្យ ព្យាបាល ជា​បន្ទុក​ទាំងស្រុង​របស់​មន្ទីរពេទ្យបង្អែ​ក​ស្រុក ។​

​ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​ពាំនាំ​ប្រសាសន៍​ផ្ញើ​សាកសួរ​សុខ​ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​បំផុត ពី​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា ពិសេស​ពី សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​ប្រធាន តែងតែ បាន​ណែនាំ​អោយ គ្រប់​បណ្តាញ​ការងារ​គ្រប់​ថ្នាក់ របស់​កាកបាទក្រហម​កម្ពុជា យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​សម្រាល​ទុក្ខ​លំបាក​ដល់​ពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ អោយទាន់​ពេលវេលា ពិសេស​ត្រូវ​គិតគូរ ផ្តោត​អាទិភាព​ទៅលើ​យោធិន​របួស ពិការ យោធិន​មាន​ជម្ងឺ គ្រួសារ​កងទ័ព​ជួរមុខ និង​ពលរដ្ឋ​ភៀស​សឹក​ជា​សំខាន់​។​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com