ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពល​រដ្ន​ចោទថា​ក្រុម​ឈ្មួញ​និង​អាជ្ញាធរ​ភូមិ​កំពុង​ឃុត​ឃឹត​គ្នា​លេប​ត្របាក់​ដី​ពល​រដ្ន (​ប្រើ​ល្បិច​ធ្វើ​នំ​អត់​ម្សៅ​)

ពល​រដ្ន​ចោទថា​ក្រុម​ឈ្មួញ​និង​អាជ្ញាធរ​ភូមិ​កំពុង​ឃុត​ឃឹត​គ្នា​លេប​ត្របាក់​ដី​ពល​រដ្ន (​ប្រើ​ល្បិច​ធ្វើ​នំ​អត់​ម្សៅ​)

សៀមរាប ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​រដ្ន​រងគ្រោះ​មក​ថា មេ​ឈ្មួញ​ដី​ដុះ​ស្លែរ​ប្រចាំ​ស្រុក​ជីក្រែង​ឈ្មោះ នូ ប៊ុន​ហាត , ឈ្មោះ​វឿន ទាវ និង​ឈ្មោះ សួន រុន​(​មេភូមិ​) កំពុង​ឃុប​ឃឹត​ផ្សំគំនិត​គ្នា​ជាប្រ​ព័ន្ធលេប​ត្របា​ក់ដី​ប្រជា​ពល​រដ្ន នៅ​ចំនុច​ខាងកើត​ភូមិ​ដង​ផ្អាវ​ចម្ងាយ​២​គីឡូម៉ែត្រ​ក្នុង​ភូមិ​ដង​ផ្អាវ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​មាន​ពល​រដ្ន​មួយចំនួន​ស៊ីឈ្នួល​ដើរតួរ​ជា​អ្នកមាន​ដី​នៅ​ទីនោះ​មក​ឈរ​ចង្អុលបង្ហាញ​អោយ​គ្រឿងចក្រ​ចូល​កាយ​ក្រ​វ៉ាត​ព្រំ​លើដី​ដែល​កំពុង​មានទំនាស់​។

​តាម​ការរៀបរាប់​ពី​ពលរដ្ន​បានអោយដឹងថា ដី​នៅ​ចំនុច​ខាងលើ​មាន​ចំនួន​៣០​ហិច​តា មាន​ម្ចាស់​រួចទៅហើយ តែ​បច្ចុប្បន្ន​ត្រូវបាន អ្នក​មាន​ឈ្មោះ​ដូច​ខាងក្រោម​ឃុបឃិត​គ្នា​យក​ដី​គេ​លក់​បន្ដ​ម្ដង​ហើយ​ម្ដងទៀត ទោះបី​ដី​ទាំងនោះ​មាន​ការ​ស៊ី​សង​លុយ​គ្នា​រួច​ខ្លះ​នៅ​ខ្លះ​ក៏ដោយ ៗ​អ្នក​ទាំង​៣​នាក់​ខាង​ក្រោម​មិន​ញញើត​និង​យក​ដី​គេ​លក់​គេ​លក់​បន្ដ​បន្ទាប់ ធ្វើអោយ​មាន​ការ​ខឹងសម្បា​ពី​ពល​រដ្ន​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយ​សុំ​អន្ដ​រគ​មន៍​ទៅ​អភិបាលស្រុក​ជីក្រែង លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប ជាពិសេស សម្ដេច​តេជោ ហ៊ុន​សែន ជួយ​រក​យុត្តិធម៍​អោយ​ពលរដ្ន​ស្លូតត្រង់​ផង​។

១ លោក សួន រុន មេភូមិ​ដង​ផ្អាវ ឃុំ ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។​
២ លោក នូ ប៊ុន​ហាត មេ​ឈ្មួញកណ្ដាល រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។​
៣ លោក វឿន ទាវ រស់នៅ​ភូមិ​ត្នោត ឃុំ​ទឹក​វិល ស្រុក​ពួក ខេត្តសៀមរាប ។​

​លោក សួន រុន មេភូមិ​ដង​ផ្អាវ 012498512 បាន​ផ្ដល់​បទ​សម្ភាស​ថា អ្នកទិញ​ដី​មាន​២​ក្រុម ក្រុមខ្លះ​បាន​ទិញ​ដី​បាន​អោយ​លុយ​អស់ ខ្លះ​មិន​ទាន់​អោយ​លុយ ធ្វើអោយ​ដី​ទាំង​នោះ​ខ្លះ​នៅ​កណ្ដាល​ខ្លះ​នៅ​ក្រៅ​ទើប​មាន​ការដោះដូរ​ដី​គ្នា​ដើម្បី​ងាយ​ស្រួយ​ក្នុង​ការកាយ​ក្រវ៉ា​ត​ព្រំ ។​

​លោក នូ ប៊ុន​ហាត ឈ្មួញ​កណ្ដាល 011357136 មិន​អាច​ទំនាក់​ទំ​នង់​សុំ​ការ​ផ្ដល់​បទ​សម្ភាស​បាន​ទេ​ដោយសា​រទូ​ស័ព្ទ​នៅក្រៅ​ប្រព័ន្ធ​សេ​វ៉ា​។​

​លោក វឿន ទាវ លេខ 017482421 បាន​ផ្ដល់​បទ​សម្ភាស​ថា លោក មិន​មាន​បញ្ចា​ជាមួយ​ពល​រដ្ន​នោះទេ​មាន​តែ​គេ​យក​ដី​របស់​លោក ។​

​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង​បាន​ផ្ដល់​បទ​សម្ភាស​យ៉ាងខ្លី​ថា រឿង​នោះ​គេ​បាន​ប្ដឹង​កំពុង​ដោះស្រាយ​គ្នា​ហើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com