ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១​ឆ្នាំ​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១​ឆ្នាំ​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល

រាជធានីភ្នំពេញ ៖ គិត​មកដល់​ថ្ងៃ​ទី​២​ខែ​កញ្ញា​ខាង​មុខ​នេះ គឺ​មាន​រយៈពេល​១​ឆ្នាំ ហើយ នៃ​ការចូល​មរណភាព របស់​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​។ ដើម្បី​សម្តែង​នូវ​ការគោរព​ចំពោះ​គុណូបការៈ​ដ៍​ថ្លៃថ្លា​របស់​ឧត្តម​ស្វាមី​បិតា និង​ជីតា​ដែល​បាន​ធ្វើ​មរណកាល ទៅកាន់​បរលោក​ខាងមុខ​ហើយ​នោះ អ្នកឧកញ៉ា​ធម្មា​មង្គលមុនី ថា​យ វ៉ា ជា​ភរិយា និង​បុត្រាបុត្រី ក្នុងនោះ​មាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួង​ព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់​សន្យា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​លោកអ្នកឧកញ៉ា មហា​ភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង ព្រមទាំង​ក្រុមគ្រួសារ បាន​មូលមតិ​គ្នា​ប្រារព្ធ ពិធីបុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​មហាកុសល​ជូន ដួង​វិញ្ញាណក្ខន្ធ សម្ដេចចៅហ្វា​វាំង​វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់​សំអុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ដែល​បាន​ធ្វើ​មរណកាល​អស់​រយៈពេល​គម្រប់​១​ឆ្នាំ​កន្លងទៅនេះ​។

​ពិធីបុណ្យ​បាន​ប្រារព្ធ​ធ្វើ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​នៅ​រសៀល ថ្ងៃអាទិត្យ ៨​កើត ខែ ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥ យាង និង​និមន្ត សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​បណ្ឌិត អំ លឹម​ហេង សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត ណ​យ ច្រឹក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី​បណ្ឌិត ឃឹម សន សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា សម្តេចព្រះ​ធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទ​ថុល្ល ឧត្តមប្រឹក្សា​គណៈមហានិកា​យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះព្រហ្ម​រតន​មុនី ពិន សែម សម្ដេចព្រះ​មង្គល​មុន្នី​រង្សី ហ៊ូ ឈាវ នា​ថ សម្តេចព្រះ​ឧត្តម​វង្សា គូ សុភាព និង​ព្រះរាជ​គណ ២​អង្គ​ទៀត សរុប​៩​ព្រះ​អង្គ​សូត្រមន្ត​ចំរើន​ព្រះ​ប​រិត្ត ដើម្បី​ឧទ្ទិស​មហាកុសល ជូន​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ដែល​បាន​ធ្វើ​មរណកាល​អស់ រយៈពេល​គម្រប់ ១​ឆ្នាំ​កន្លងទៅនេះ​។ ពិធីបុណ្យ​នេះ មាន​កិត្តិយស ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ឯកឧត្តម លោកជំទាវ ជា​ពុទ្ធបរិស័ទ​ជាច្រើនរូប ទៀត​។

​សូម​រំលឹក​ជូន​ថា​សម្ដេចចៅហ្វា​វាំង គង់ សំអុល កើត​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៣១ នៅ​ភូមិ​ព្រៃ​ព្រីង ដែល​កាលណោះ​ស្ថិតនៅក្នុង​ឃុំ​ចោមចៅ ស្រុក​ដង្កោ ខេត្ត​កណ្ដាល​។ សម្ដេច​ជា​កូន​ទី​៣ ដែល​ជា​កូនប្រុស​ទោល​តែមួយគត់ ក្នុងចំណោម​បងប្អូន​៥​នាក់ នៅក្នុង​គ្រួសារ​ដែល​មាន​ឪពុក​នាម គង់ ហិន ជា​មន្ត្រី​បម្រើការ​នៅ​រាជា​យ​ស្ម័យ​យាន និង​មាន​ម្ដាយ​នាម សួស កាន ជា​កសិករ​។​សម្តេច បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ ២០២៤ ក្នុង​ជន្មាយុ ៩៤ ឆ្នាំ ដោយ​ជរាពាធ​។​សម្ដេចចៅហ្វា​វាំង គង់ សំអុល បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នក​ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ហើយ​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​សម្ដេច បាន​បន្សល់ទុក​នូវ​បុត្រាបុត្រី​ចំនួន​៣​រូប រួមមាន​៖ ១.​ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួង​ព្រះបរមរាជវាំង ២.​ឯកឧត្តម វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​៣.​លោក​អ្នកឧកញ៉ា មហា​ភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង​។ ក្រៅ​ពី​មុខតំណែង​ដែល​ទទួលបាន ទាំង​ក្នុង​ស្ថាប័ន នីតិប្រតិបត្តិ ,​នីតិ​ប្បញ្ញត្តិ​និង​ស្ថាប័ន ព្រះមហាក្សត្រ​នោះ សម្ដេចចៅហ្វា​វាំង គង់ សំអុល ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ខ្ជាប់ខ្ជួន ដែល​សម្ដេច បាន​ចូលរួម​កសាង​សមិទ្ធផល​សំខាន់​ជាច្រើន​នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ ជាមួយនេះ សម្ដេចចៅហ្វា​វាំង ទទួលបាន​គ្រឿង​ឥស្សរិយយស ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាច្រើន​។​ក្រៅពី​គ្រឿង​ឥស្សរិយយស​ថ្នាក់​ជាតិ រាប់​ភ្លេច​ដែល​ទទួល​បាន​កន្លងមក សម្ដេច គង់ សំអុល ទទួលបាន​កិត្តិយស ដ៏​ឧត្ដុង្គឧត្ដម​មួយទៀត​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន គឺ​ការ​ប្រសិទ្ធ​នាម​ផ្លូវ​២០០៤ ជា​មហាវិថី​សម្ដេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល កាលពី​ថ្ងៃ​២០ ខែ​មេសា​ឆ្នាំ​២០២២​ផងដែរ​។​

​បន្ទាប់ពី​ស្តាប់​ព្រះធម៌​ទេសនា​សម្តែង​ដោយ​សម្តេច​ព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ដិត ណ​យ ច្រឹក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​មក​សម្តេច​អគ្គមហាសេនាបតី​តេជោ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ លោក​អ្នកឧកញ៉ា ជា​បុត្រា បុត្រី និង ក្រុមគ្រួសារ បាន​ថ្វាយ ប្រគេន ទេយ្យវត្ថុ គ្រឿង អត្ថ​បរិក្ខា ចំពោះ សម្តេចព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃនាយករ​ង សម្តេចព្រះ​មហាថេរ និង​ព្រះ​រាជាគណៈ​គ្រប់​ព្រះអង្គ ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ដ៍​ខ្ពង់ខ្ពស់​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com