ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

​រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែល​ត្រូវបាន​តែងតាំង​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ហើយ​វត្តមាន​ដ៏​ឆាប់រហ័ស​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា បន្ទាប់​ពី​ការចាកចេញ​របស់​ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​ចាស់ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ទីម័​រឡេ​ស្តេមក​លើ​កម្ពុជា​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ទីម័​រឡេ​ស្តេ ជាពិសេស​ឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោកជំទាវ Maria Fernanda Lay ដែល​បាន​ទទួល​ស្វាគមន៍ និង​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ជូន​សម្តេច ក្នុងអំឡុងពេល​ទស្សន​កិច្ចកា​លពី​ខែ​ឧសភា​កន្លង​ទៅនេះ​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស​ដល់​ឯកឧត្តម​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ​។ ឯកឧត្តម បាន​ពាំនាំ​នូវ​សារ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​របស់​ឯកឧត្តម ជូន​សម្តេច​តេជោ​។ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​សារ​ជា​ពិសេស​របស់ ឯកឧត្តម Kay Rala Xanana Gusmão ដែលថា “​ឯកឧត្តម​នាយករដ្ឋមន្ត្រី ចងចាំ​មិន​ភ្លេច​នូវ​អនុសាសន៍​របស់​សម្តេច​ក្នុងការ​ធ្វើ​ការងារ​ជាមួយ​អង្គការ​សហប្រជាជាតិ​”​។ ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ទីម័​រឡេ​ស្តេ ឯកឧត្តម បាន​សម្តែង​នូវ​ការដឹងគុណ និង​អរគុណ​បំផុត​ចំពោះ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​សម្តេច​តេជោ ក្នុង​ដំណើរការ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​របស់​ទីម័​រឡេ​ស្តេ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ប្រសិទ្ធ​នាម​សម្តេច​តេជោ​ថា​ជា​វីរបុរស ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ទីម័​រឡេ​ស្តេ ហើយ​ឯកឧត្តម មាន​កិត្តិយស ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា និង​ចូលរួម​ចំណែក​បន្ត​កសាង​នូវ​មិត្តភាព​យូរអង្វែង​របស់​ប្រទេស​យើង​ទាំង​ពីរ​។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​សំណើ​របស់​លោកជំទាវ Maria Fernanda Lay ប្រធាន​សភាជាតិ​ទីម័​រឡេ​ស្តេ ក្នុង​ការបង្កើត​ឱ្យ​មាន​ក្រុម​មិត្តភាព​អន្តរ​សភា​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ បាន​ថ្លែង​អរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ចំពោះ​សារ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​បាន​គូសបញ្ជាក់ថា សម្តេច មាន​សេចក្តី​រីករាយ​ក្នុង​ការចែករំលែក​បទ​ពិសោធ​របស់​កម្ពុជា​ក្នុង​ការស្វែងរក​សន្តិភាព ជា​ពិសេស​ការធ្វើ​ការងា​រ​ជាមួយ UNTAC​។ សម្តេច​តេជោ បាន​បន្ត​រំលឹក​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​បទពិសោធ​របស់​កម្ពុជា​ដើម្បី​ចូល​ជា​សមាជិក​អាស៊ាន ហើយ​រហូត​មក​ទល់​នឹង​ពេលនេះ ទីម័​រឡេ​ស្តេ បាន​ប្រើ​ពេល ១៤​ឆ្នាំ ក្នុង​ការរង់ចាំ​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​។ សម្តេច​តេជោ បាន​បន្តថា នៅពេល​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​មាន​ប្រាក់​ចំណូល​ប្រមាណ ២៩៨​ដុល្លារ​ប៉ុណ្ណោះ ក្នុងខណៈពេល​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទីម័​រឡេ​ស្តេ​ម្នាក់ៗ​មាន​ប្រាក់​ចំណូល​ប្រមាណ ១ ៤៥៣​ដុល្លារ​។ ហេតុនេះ ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័​រឡេ​ស្តេ មិនមែន​ជា​បន្ទុក​លើ​អាស៊ាន​នោះទេ​។
​សម្តេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា បើទោះបី​សម្តេច ចាក​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​មាន​មោទនភាព​ដែល កម្ពុជា​បន្ត​ខិតខំ​ប្រឹងប្រែង​ចលនា​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​គាំទ្រ​ទីម័​រឡេ​ស្តេចូ​ល​សមាជិក​ពេញសិទ្ធិ​អាស៊ាន​។​

​សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ចំពោះ​ទំនាក់ទំនង​ទ្វេភាគី យើង​ត្រូវ​ខិតខំ​បន្ត​ជំរុញ​បន្ថែមទៀត កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅវិញទៅមក តាមរយៈ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីម័​រឡេ​ស្តេ សំដៅ​ធ្វើឱ្យ​ទំនាក់ទំនង​យើង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។ សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា ទីម័​រឡេ​ស្តេ នឹង​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត បន្ទាប់​ពី​ចូល​ជា​សមាជិក​អាស៊ាន​។​

​សម្តេច​តេជោ ក៏​បាន​បញ្ជាក់ថា សម្តេច គឺជា​អ្នក​សន្តិភាព​និយម ហើយ​ជាក់ស្តែង​បន្ទាប់​ពី​ស្វែងរក​បាន​សន្តិភាព​ពេល​លេញ​ជូន​កម្ពុជា សម្តេច ក៏​បាន​ដាក់ចេញ​នូវ​គោលដៅ​ពីរ​សំខាន់​គឺ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទៅជា​តំបន់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំង​អស់ ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ តួ​យ៉ាង​ព្រំដែន​កម្ពុជា​ជាមួយ វៀតណាម និង​ឡាវ​ជាដើម​។​

​សម្តេច​តេជោ បាន​ស្វាគមន៍​សំណើ​របស់ លោកជំទាវ Maria Fernanda Lay ប្រធាន​សភាជាតិ​ទីម័​រឡេ​ស្តេ ក្នុង​ការបង្កើត​ឱ្យ​មាន​ក្រុម​មិត្តភាព​អន្តរ​សភា​រវាង​ប្រទេស​យើង​ទាំង​ពីរ និង បាន​ណែនាំ ឯកឧត្តម អគ្គលេខាធិការ​ព្រឹទ្ធសភា រៀបចំ​កិច្ចការ​នេះ ដោយ​សហការ​ជាមួយ​រដ្ឋ​សភា​កម្ពុជា​។​

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី សម្រេចបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ដើម្បី​កិច្ចសហប្រតិបត្តិការ​ល្អ​នៃ​ប្រទេស​យើង​ទាំងពីរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com