ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម ស៊ិន វិរៈ​ឧបត្ថម្ភ​អង្ករ​៤​តោន​ជូន​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ដើម្បី​បន្ដ​ការងារ​មនុស្សធម៌​

ឯកឧត្តម ស៊ិន វិរៈ​ឧបត្ថម្ភ​អង្ករ​៤​តោន​ជូន​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ដើម្បី​បន្ដ​ការងារ​មនុស្សធម៌​

ខេត្ត​កំពង់ធំ​៖  នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០​ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បន្ទាប់ពី​បាន​ឃើញ​ពី​សកម្មភាព​ដ៏​មមាញឹក​នៃ​ក្រុមការងារ​មនុស្សធម៌រ​បស់​លោក​ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ មេ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក៏​បាន​ចូលរួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ដោយ​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​៤​តោន​ដើម្បី​បន្ត​ការងារ​មនុស្សធម៌​នេះ​បន្ត​ទៀត ។

​លោក​សាយ វាសនា ព្រះរាជអាជ្ញារង និង​លោក ដួង  សារ៉ន តំណាង ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​នាំយក​អង្ករ​៤​តោន មក​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ  ដើម្បី​បន្ត​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អតីតយុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត  ។

​លោក​ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួម​និង​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​សម្ដែង​នូវ​ទឹកចិត្ត​រំភើប​រីករាយ​យ៉ាង​ក្រៃលែង  ចំពោះ​អំណោយ​មនុស្ស​ធ​ម៍​របស់​ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ និង​ប្ដេជ្ញាចិត្ត​នាំយក​នូវ​អង្ករ ដែល​ជា​អំណោយ​មនុស្សធម៌​ទាំងនេះ​យក​ទៅ​ផ្ដល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​បងប្អូន​អតីត​ត​យុទ្ធជន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ខេត្ត​កំពង់ធំ​ជា​បន្តទៅទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​សហការី ព្រមទាំង​លោក​ជំទាវ និង​បុត្រាបុត្រី សូម​បាន​ជួបប្រទះ​តែ​នឹង​សេ​ក្ដី​សុខ សេចក្ដីចម្រើន និង​ជួប​តែ​នឹង​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com