ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កត់សំគាល់ថា មួយ​រយៈ​នេះ ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​ថៃ ការដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គម្រាម​ដាក់ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅក្នុង​តំបន់​ដែល​មាន​វិវាទ រួមមាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។​

​សម្តេច​បាន​បន្តថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ធ្វើ​ការឆ្លើយតប​យ៉ាង​សកម្ម​ទៅលើ​ការចោទប្រកាន់​ទាំងនោះ ដើម្បី​ការពារ​ភាពត្រឹមត្រូវ​របស់​កម្ពុ​ជា​ជា​បន្តបន្ទាប់​រួច​ហើយ ក៏ដូចជា​ការត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​បន្ថែមទៀត​ក្នុង​គោលដៅ​ការពារ​ឧត្តមប្រយោជ​ន៍​ជាតិខ្មែរ​។​

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ពី​ភាគី​ថៃ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥​នេះ ផ្ញើ​សារ​ខ្លី​ប៉ុន្មាន​ចំណុច​តែប៉ុណ្ណោះ​ដើម្បី​រំលឹក​ទៅ​ភាគី​ថៃ​ថា​៖
១. តំបន់​ឬ​ទីកន្លែង​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់ស្រេច​ថា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​ណាមួយ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឬ​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅក្នុង​តំបន់​ឬ​ទីកន្លែង​នោះ​។ រាល់​វិធានការ​នានា​ដែល​អាចអនុវត្ត​បាន ត្រូវមាន​ការឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ​ជា​មុន​សិន​។​
២. បន្ទាត់​ក្រហម​នៅតែ​ជា​បន្ទាត់​ក្រហម មិន​មាន​ការប្រែប្រួល​ទេ​។ សូម​កុំ​បំពាន​។​
៣. កម្ពុជា​មិន​រំលោភ​បំពាន​លើ​អ្នកណា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឲ្យ​អ្នកណា​មួយ​រំលោភ​បំពាន​លើ​ខ្លួន​នោះ​ដែរ​។ កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​និង​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការការពារ​ខ្លួន​និង​ការពារ​បូរណភាព​ទឹកដី តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ប្រឆាំង​នឹង​ការរំលោភបំពាន​។​
៤. វិធីសាស្ត្រ​បៀម​ឈាម​ព្រួស​ដាក់​អ្នកដទៃ មិនមែន​ជា​វិធីសាស្ត្រ​ដែល​មាន​សីលធម៌​និង​សុច្ចរិត​ភាព​នោះទេ​។ វិធីសាស្ត្រ​បែប​នេះ​មិន​ត្រូវ​ប្រើ​ទេ បើ​យើង​ពិត​ជា​ចង់​កសាង​នូវ​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​។​
​និង​៥. កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ដោយ​មធ្យោបាយ​អហឹង្សា ឲ្យបាន​ឆាប់រហ័ស ប្រកប​ដោយ​ភាព​ច្បាស់លាស់​និង​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com