ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់​ក្នុងការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​មាន​សមត្ថកិច្ច​រាជធានី ខេត្ត បាន​ចាត់​វិធានការ​បង្ក្រាប​តាម​គោលដៅ​ចំនួន ៥២​ទីតាំង ក្នុង​១៥ រាជធានី ខេត្ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ២.៧៦៧ នាក់ មាន​ជនជាតិ​ចិន​ចំនួន ៨៤៣​នាក់ ក្នុងនោះ​ដែរ​សមត្ថកិច្ច​បាន​ចាត់​វិធានការ​បញ្ជូន​មុខសញ្ញា​សង្ស័យ​ចំនួន​១១​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។

​ផ្តើមចេញ​ពី​លទ្ធផល​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) បានអនុញ្ញាត​ឱ្យ លោក Yin Guohai ថ្នាក់​អគ្គនាយករង​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​លោក Yin Guohai បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញា ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យ​កត់សម្គាល់​នៃ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នា​ពេល​ថ្មីៗ​នេះ​។ លោក Yin Guohai បាន​សង្កត់ធ្ងន់ថា ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិទ្ធ បាន​ជម្រាបជូន​អំពី​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​លទ្ធផល​ក្នុង​ការបង្ក្រាប និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ ការបណ្តុះ​បណ្តាញ​ជំនាញ និង​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​បង្កើន​ជោគជ័យ​នៃ​ប្រតិបត្តិការ​បង្ក្រាប​និង​បោសសម្អាត​របស់​រាជរដ្ឋាភិបាល​។ ឯកឧត្តម​សន្តិ​បណ្ឌិត​ក៏បាន​អរគុណ​ភាគី​ចិន​ចំពោះ​កិច្ចសហការ កន្លងមក​។

​ភាគី​ទាំងពីរ​បាន​ពិភាក្សា​លើ​បទពិសោធន៍​ក្នុង​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក ព្រមទាំង​ឯកភាព​បន្ត​ជំរុញ​កិច្ចសហការ​បន្ថែម ក្នុង​ការចែករំលែក​ព័ត៌មាន ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅដល់​ការបង្ក្រាប​ទីតាំង និង​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​បន្ត​នីតិវិធី​ច្បាប់​។ ទន្ទឹមនេះ ភាគី​ចិន​បាន​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​កម្ពុជា​ធ្វើយ៉ាងណា​ចាប់បញ្ជូន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ដោយ​ភាគី​ចិន​ចាត់ទុក​ការងារ​នេះ ជា​ការងារ​អាទិភាព​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com