ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​

កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​

(​កំពង់ធំ​)៖ រដ្ឋបាល​ខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត ក្រោម​អធិបតីភាព លោកជំទាវ លំ គន្ធា​រី អភិបាលរង និង​ឯកឧត្តម ហ៊ីម លី​ម៉េង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ។​

​កិច្ចប្រជុំ​នេះ​បាន​ប​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ព្រមទាំង មន្ទីរ​ពាក់ព័ន្ធ លោក​អភិបាលស្រុក លោកស្រី​មេឃុំ និង​សហគ្រាស​វិនិយោគ​។​

​បន្ទាប់ពី​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស​រួចមក អង្គប្រជុំ​បាន​សម្រេច​លទ្ធផល​ដូចខាងក្រោម​៖

​ទី​១៖ រដ្ឋបាល​ខេត្ត​កំពង់ធំ និង​ភាគី​អ្នកវិនិយោគ សម្រេច​លុប​កិច្ចសន្យា​វិនិយោគ ដោយ​យក​ទីតាំង​មក​អភិវឌ្ឍន៍ និង​កែលម្អ​ឡើងវិញ​

​ទី​២៖ សម្ភារ និង​ថវិកា​នៅសល់ វិនិយោគ​កន្លងមក រដ្ឋបាល​ខេត្ត​ឯកភាព​ប្រគល់​ជូន​ភាគី​អ្នកវិនិយោគ ដោយ​ត្រូវ​រុះរើ​យ៉ាងយូរ​រយៈពេល​មួយខែ ដើម្បី​ឱ្យ​ក្រុមការងារ​ចូល​រៀបចំ​អភិវឌ្ឍន៍​។​

​ទី​៣៖ ប្រគល់​ទីតាំង​រមណីយដ្ឋាន ស្ទឹង​ជី​និត ជូន​ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត រដ្ឋបាល​ស្រុក​បារាយណ៍ និង​រដ្ឋបាល​ឃុំ​បល្ល័ង្ក ជា​អ្នកគ្រប់គ្រង​ជា​បណ្តោះអាសន្ន​។​

​រដ្ឋបាល​ខេត្ត​កំពង់ធំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ចំពោះ​ភាគី​អ្នកវិនិយោគ ដែល​តែងតែ​ចូលរួម​សហការ​សម្របសម្រួល និង​ចូលរួម​គោរព​តាម​គោលការណ៍ នៃ​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល រក្សា​សន្តិភាព​ក្នុង​យុទ្ធសាស្ត្រ​ឈ្នះៗ ទាំងអស់គ្នា​។

​គូសបញ្ជាក់​ផងដែរ​ថា រមណីយដ្ឋាន​ស្ទឹង​ជី​និត ឬ​ហៅ​ថា​ទំនប់​មួយ​មករា នឹង​ត្រូវ​ធ្វើ​ការអភិវឌ្ឍ​កែលម្អ​បន្ថែម​ក្នុង​គោលបំណង អាច​ទាក់ទាញ​ភ្ញៀវទេសចរ កាន់តែ​ប្រសើរ​ឡើង ក៏​ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com