ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម នួន ផា​រ័ត្ន អភិបាលខេត្ត នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក និង​មន្ទីរ​ដែល​ពាក់ព័ន្ធ រួម​គ្នា​អនុវត្ត​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែង​អស់ពី​សមត្ថភាព លទ្ធភាព និង​មាន​ភាពស្មោះត្រង់ ដោយ​ត្រូវ​ទប់ស្កាត់ មិន​ឱ្យ​កើត​មាន​ទីតាំង​ប្រើប្រាស់​ដើម្បី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ជាដាច់ខាត​។​

​ការ​ដាក់​បទបញ្ជា​នេះ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​បើកទូលាយ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​អន​ឡា​ញ ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត ឯកឧត្តម​មេបញ្ជាការ​ងក​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​-​សង្កាត់ ដើម្បី​រួមគ្នា​អនុវត្ត​បទបញ្ជា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម នួន ផា​រ័ត្ន បន្ថែមទៀតថា បច្ចុប្បន្ន​នេះ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) បាន និង​កំពុង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​ពិភពលោក និង​តំបន់ ក្នុងនោះ​ក៏​មាន​ក្រុម​ឧក្រិដ្ឋជន​បរទេស​ខិលខូច​បាន​ជ្រៀត​ចូលធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ផងដែរ​។​

​ឯកឧត្តម នួន ផា​រ័ត្ន បន្ថែមទៀតថា ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ចូល​រួមចំណែក​ថែរក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បាន​ដាក់​ចេញ​បទបញ្ជា​ដល់ អភិបាល​ក្រុង​ស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក និង​ស្នងការ​នគរបាល​ក្រុង​ស្រុក ត្រូវ​ម្ចាស់​ការទទួលខុសត្រូវ​ក្នុងការ​បោសសម្អាត​គ្រប់​ទី​តាំងធ្វើ​សកម្មភាព ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យអស់​ពី​ក្នុង​ភូមិសាស្ត្រ និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​ដែល​ពាក់ព័ន្ធ សូម​តាមដាន​នូវ​រាល់​សកម្មភាព​របស់​ជ​ន​បរទេស​ទាំងឡាយ​ណា​ចូល​មក​ជួល​ផ្ទះ និង​សំណង់​អគារ​ផ្សេងៗ ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ ព្រមទាំង​ពិនិត្យ​លើ​វត្តមាន​ជនបរទេស ដែល​កំពុង​តែ​ស្នាក់នៅ ឬ​ធ្វើ​ការងារ​នៅក្នុង​មូលដ្ឋាន​។ ករណី​មាន​ការសង្ស័យ សូម​រាយការណ៍​ជាបន្ទាន់​មក​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ទាំងនេះ ឱ្យបាន​ទាន់​ពេលវេលា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com