ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ពិធី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​ចំនួន​៥​ខ្នង ស្មើនឹង​៥៥​បន្ទប់ ជា​អំណោយ​របស់​សមាគម​ឧកញ៉ា​កម្ពុជា​នៅ​វិទ្យាល័យ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ​

ពិធី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​ចំនួន​៥​ខ្នង ស្មើនឹង​៥៥​បន្ទប់ ជា​អំណោយ​របស់​សមាគម​ឧកញ៉ា​កម្ពុជា​នៅ​វិទ្យាល័យ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)÷ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ និង​សមាគម​ឧកញ៉ា​កម្ពុជា មន្ត្រីរាជការ និង​សិស្សានុសិស្ស បាន​អញ្ជើញ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​ចំនួន​៥​ខ្នង ស្មើនឹង​៥៥​បន្ទប់ ជា​អំណោយ​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ដល់​វិទ្យាល័យ​ទ្រៀល សាលាបឋមសិក្សា​កកោះ បឋមសិក្សា​អូរ​ស​បួ​រ បឋមសិក្សា​ជាន់​លែង​ភូមិ​ថ្មី និង​បឋមសិក្សា ហ៊ុន​សែន ឈូក​ជី​ព្រះ ខេត្ត​កំពង់ធំ ពិធី​នេះ​ប្រារព្ធ​នៅ​បរិវេណ​វិទ្យាល័យ​ទ្រៀល ស្រុក​តាំងគោក ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៥​។​

​សមាគម​ឧកញ៉ា​កម្ពុជា​បាន​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ​ជា​ចម្បង ដើម្បី​ឱ្យ​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​មាន​គុណភាព សុវត្ថិភាព ឥរិយាបថ និង​មាន​សីលធម៌​ល្អ​ក្នុង​ការរស់នៅ​ក្នុង​គ្រួសារ និង​សង្គមជាតិ​។ សាលារៀន​ជា​ថ្នាល​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍ ពី​លោកគ្រូ​អ្នកគ្រូ ដើម្បី​យក​ទៅ​សិក្សា​រៀនសូត្រ ក្នុង​កសាង​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​កំពង់ធំ សូម​ថ្លែងអំណរគុណ​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ដែល​បាន​ជួយ​កសាង​សាលារៀន និង​ឧបត្ថម្ភ​ជា​សម្ភារៈ​ផ្សេងៗ​ដល់​សាលារៀន ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការសិក្សា​រៀនសូត្រ ចូលរួម​ចំណែក​នូវ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​តាម​សាលារៀន​។ ពិធីបើកការដ្ឋាន​សាងសង់​សាលារៀន​នេះ ចូលរួម​ចំណែក​ឱ្យ​សំណង់​មាន​ភាពរឹងមាំ មាន​បច្ចេកទេស​ត្រឹមត្រូវ ប្រើប្រាស់​បាន​យូរអង្វែង និង​មាន​ផាស​សុខភាព​ដល់​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​ទាំង​ពេលព្រឹក និង​ពេល​រសៀល​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com