ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពលរដ្ឋ​ជាង​៤៣០​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ដងស្ទឹង​សៀមរាប​ស្ម័គ្រចិត្ត​ទទួល​យក​ដី​នៅ​ទីតាំង​ថ្មី​ដើម្បី​រស់​នៅ​

ពលរដ្ឋ​ជាង​៤៣០​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ដងស្ទឹង​សៀមរាប​ស្ម័គ្រចិត្ត​ទទួល​យក​ដី​នៅ​ទីតាំង​ថ្មី​ដើម្បី​រស់​នៅ​

​សៀមរាប ៖ ប្រជាពលរដ្ឋ​ជាង​៤៣០​គ្រួសារ មាន​លំនៅដ្ឋាន​លើ​ដី​ចំណី​ដងស្ទឹង​សៀមរាប ស្ថិត​លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​អភិវឌ្ឍន៍​ក្រុង​ទេសចរណ៍​អង្គរ និង​ស្ថិត​ក្នុង​គម្រោង​កែលម្អ​សោភ័ណភាព​នៃ​ដងស្ទឹង​នោះ ស្ម័គ្រចិត្ត​ប្តូរ​ទីតាំង​ទៅ​កសាង​ជីវភាព​រស់នៅ​លើ​ដី​ថ្មី​នៅ ភូមិ​ធម្មជាតិ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​លើដី​ចំណី​ដងស្ទឹង​ទាំងនេះ ចាប់​ពី​ស្ពាន​នាគ ដល់​ស្ពាន​អង្គរ ក្នុង​សង្គាត់​ស្លក្រាម​ក្រុង​សៀមរា​ព្រម​ទទួលគោល​នយោបាយនិងកា​រ​សម្របសម្រួល​ពី​អាជ្ញាធរខេត្ត ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​ផ្ទៃដី​លំនៅដ្ឋាន ២០​ម៉ែត្រ គុណ​និង ៣០​ម៉ែត្រ ក្នុងភូមិ​ធម្មជាតិ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី មាន​ចម្ងាយ​ប្រមាណ​ជាង​២២​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ។

​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា នៅក្នុង​ដំណើរ​បំពេញការងារ ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​បោះបង្គោល​សំគាល់​ដីឡូត៍ ហើយ​ក៏​ស្ថិត​ក្នុង​គោលបំណង​ដ៏​សំខាន់​ផង​ដែរ គឺ​ដើម្បី​ជម្រុញ​បន្ថែម លើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ភូមិ​ថ្មី​នេះ ឲ្យ​សមស្រប​បំផុត ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ជីវភាព​រស់នៅ​ថ្មី​របស់​ប្រជាពលរដ្ឋ​។

​យ៉ាងណា​ក៏​ដោយ​ទីតាំង​ថ្មី​នេះ ស្ថិតនៅ​ខាងលិច ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទី​១ ដែល​បាន​ដំណើរការ​អភិវឌ្ឍន៍ ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​នោះ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់ឆ្នោត​រួចហើយ និង​ត្រៀម​ខ្លួន​មកកាន់​ទីតាំង​ថ្មី​នេះ បានបង្ហាញ​ការពេញចិត្ត នៅពេល​ដែល​បាន​ទៅ​ឃើញ​ទីតាំង​នោះ​ដោយផ្ទាល់ ក៏​ប៉ុន្តែ​ក៏​បាន​ភ្ជាប់​ជាមួយ​នូវ​សំណូមពរ​ផងដែរ ដែល​ជា​បញ្ហា​ប្រឈម​របស់​ខ្លួន ផ្តោត​ទៅលើ​ការរុះរើ​ផ្ទះ និង ការដឹកជញ្ជូន ដោយសារតែ​វិបត្តិកូ​វីដ​-១៩ ពួក​គាត់​មួយ​ចំនួន​កំពុង​ជួបប្រទះ​នូវ​កង្វះខាត ។​

​តាម​ផែនការ​ដែល​បាន​រៀបចំ​ទុក នៃ​គណកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​អនុវត្តន៍​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ និង​ការកែលម្អ​សោភ័ណភាព​ដងស្ទឹង​សៀមរាប ដែលមាន​សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជា​ប្រធាន កិច្ចការ​ទាំងនេះ​ត្រូវបាន​រួម​កិច្ច​សហការ​អនុវត្ត​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា ។

​ពាក់ព័ន្ធ​ទៅនឹង​គោល​ន​យោ​បាល​និង​ការសម្របសម្រួល​អនុវត្ត​គម្រោង​ទាំងនេះ លោក សុខ ថុល នាយក​រដ្ឋបាល ខេត្ត បញ្ជាក់​ឲ្យដឹងថា ចំពោះ​បងប្អូន​ដែល​រស់នៅ​លើ​ដី​ចំណី​ដី​មាត់​ស្ទឹង​សៀមរាប អាជ្ញាធរខេត្ត​បាន​ធ្វើ​ការសម្របសម្រួល​ជូន ដល់​បងប្អូន ក្នុង​ការរុះរើ ដឹកជញ្ជូន​ពី​ទីតាំង​ចាស់​ទៅកាន់​ទីតាំង​ថ្មី ដោយ​អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួយ​ជូន​បងប្អូន​មក​រស់នៅ​ទី​នេះ​ប្រកបដោយ​សុវត្ថិភាព សុខសាន្ត​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​ក្នុង​ខេត្ត​របស់ យើង​នេះ ។ អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​និង​ជួយ​សម្របសម្រួល​ជូន​ពួកគាត់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​មក​រស់នៅ​ទី​នេះ​ដោយ​ងាយស្រួល​និង​សុវត្ថិភាព​។​សូមបញ្ជាក់​ថា ផ្ទៃដី​សរុប​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​ថ្មី​នេះ​មាន​៨៥​ហិកតា ។​

​លោក គង់ ប៊ុន​ឈឿន ប្រជាពលរដ្ឋ​ភូមិ​មណ្ឌល​៣ នៃ​ចំណុច​ដី​ចំណី​ដងស្ទឹង​សៀមរាប ដែល​កំពុង​ត្រៀមខ្លួន​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី ( ក្នុងភូមិ​ធម្មជាតិ រុន​តា​ឯក ) មាន​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន សម្រាប់​អនាគត​ថ្មី​នៃ​គ្រួសារ​របស់គាត់ ។

​គួរ​បញ្ជាក់ដែរថា ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទី​១ ដែល​បាន​ចាប់ផ្តើម​រៀបចំឡើង​នៅក្នុង​អំឡុង​ឆ្នាំ​២០១១​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​១០០​គ្រួសារ​។ ប្រជាពលរដ្ឋ​ទាំងនោះ គឺជា​អ្នកស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​ឧទ្យាន​អង្គរ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ជីវភាព​នៃ​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន និង​ជា​មូលដ្ឋាន​គោលដៅ​ទេសចរណ៍ធម្មជាតិ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com