ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​

​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​

​នា​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Nicolas NOTEBAERT ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SCA ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានាបាន​នូវ​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការធានាបាន​នូវ​ស្ថិរភាព​នៃ​វិនិយោគ​របស់​វិស័យ​ឯកជន ក៏ដូចជា​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គូសបញ្ជាក់​ពី​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ចំនួន​អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ ដែល​ក្នុង​រយៈពេល ៣០​ឆ្នាំ មកនេះ ចំនួន​អ្នកធ្វើដំណើរ​មាន​ការកើនឡើង​ប្រមាណ​ជា ៤០​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​១៩៩៥​។ លើសពីនេះ​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​ដំណើរការ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​មមាញឹក​ដើម្បី​ត្រៀមលក្ខណៈ ខណៈពេលដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខ​។ ក្រៅ​ពី​វិស័យ​អាកាសចរ​, លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក៏​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា វិស័យ​ថាមពល​ស្អាត និង​ទឹក​ស្អាត នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​រំពឹងថា​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដែល​ជា​ការវិនិយោគ ឈ្នះ ឈ្នះ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្តែង​ក្តីរីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន VINCI Airports នៅ​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង ជាពិសេស​, ការរួមចំណែក​ដល់​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ខួប​ទី​៣០ នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​VINCI និង​កម្ពុជា​(១៩៩៥-២០២៥)​។ សម្ដេច​បវរ​ធិបតី​បាន​គូស​រំលេច​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​បរទេស តាមរយៈ​ការដាក់ចេញ​នូវ​ការលើកទឹកចិត្ត​នានា ដល់​វិនិយោគិន ។ សម្រាប់​វិស័យ​អាកាសចរ​, រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ​, ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​លើ​សកលលោក ដែល​បច្ចុប្បន្ន​នេះ ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន​ត្រូវបាន​ត​ភ្ជាប់ និង​កំពុង​ពង្រីក​ការតភ្ជាប់​ជើងហោះហើរ​បន្ថែមទៀត ស្របពេល​នឹង​កំណើន​នៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។ ជាក់ស្ដែង​, កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​ជាមួយ​ប្រទេស​មួយចំនួន ដូចជា​ឥណ្ឌា និង​កំពុង​ពង្រីក​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ទៅ​កាន់​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា ដែល​ការរីកចម្រើន​នៃ​ការហោះហើរ​ត្រង់នេះ នឹង​ជួយ​កាត់បន្ថយ​ដល់​ការចំណាយ និង​ពេលវេលា លើ​ការធ្វើដំណើរ និង​ទាក់ទាញ​អ្នកធ្វើ​ដំណើរ​ជា​ធុរកិច្ច និង ជា​អ្នកទេសចរ មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។ ចំពោះ​បំណង​នៃ​ការពង្រីក​ការវិនិយោគ​បន្ថែម​លើ​វិស័យ​ផ្សេងៗ​របស់​ក្រុមហ៊ុន​, សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ហើយ​សម្ដេច​បវរ​ធិបតី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង ការគាំទ្រ និង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ភាព​ជោគជ័យ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com