ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

កម្ពុជា បាន និង​កំពុង​ពង្រឹង ភាពជា​ម្ចាស់​លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការធានាបាន​នូវ​សង្គតិភាព និង សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​

កម្ពុជា បាន និង​កំពុង​ពង្រឹង ភាពជា​ម្ចាស់​លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការធានាបាន​នូវ​សង្គតិភាព និង សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត “​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​” នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ថា​៖ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ការពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍ ស្ទើរតែ​ទាំងស្រុង ក្នុង​ការកសាង​ច្បាប់ មកកាន់​ភាពជា​ម្ចាស់ លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង និង​ដើម្បី​ខ្លួនឯង ដោយ​ធានា​សង្គតិភាព និង​សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​។ សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្ថែមថា​៖ អំណាច​អធិបតេយ្យ​របស់​ជាតិ លើ​ការតាក់តែង និង​អនុវត្ត​ច្បាប់ ត្រូវបាន​លើកតម្កើង​បន្ថែមទៀត តាមរយៈ ការកសាង​ច្បាប់​កម្ពុជា ដោយ​កម្ពុជា ជូន​កម្ពុជា និង​ដើម្បី​កម្ពុជា ជាមួយនឹង​ការធានាបាន​នូវ​វឌ្ឍនភាព វិបុលភាព និង​ផលប្រយោជន៍​របស់​ខ្លួន ក៏​ដូចជា​ធ្វើ​សមាហរណកម្ម ទៅក្នុង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ ចូលរួម​ចំណែក​ថែរក្សា​សណ្តាប់ធ្នាប់​គតិយុត្ត នៅលើ​សកលលោក ។​

​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា​៖ រាជរដ្ឋាភិបាល បាន​ធ្វើ​ការកែលម្អ វិចា​រណកម្ម និង​បច្ចុប្បន្ន​កម្ម ជា​បន្តបន្ទាប់ ទាំង​លើ​ផ្នែក​គោលនយោបាយ ទាំង​ផ្នែក​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ឆ្នាំ​២០២៤ ក្នុងទិសដៅ ធានា​សង្គតិភាព និង​សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​។ ស្ថិត​ក្នុង​ស្មារតី​នេះ នៅ​ដើមឆ្នាំ​២០២៤ កន្លងទៅ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បានសម្រេច​ញែក​ការដ្ឋាន​កែទម្រង់​ច្បាប់ ដាច់​ចេញពី​ការដ្ឋាន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោយ​កំណត់​ឱ្យ​ការកែទម្រង់​ច្បាប់ ស្ថិតនៅក្រោម​ការដឹកនាំ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រីឯ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្រោម​ការដឹកនាំ​របស់​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្តែង​នៃ​បញ្ហា​ប្រឈម ក្នុង​ប្រព័ន្ធ​ច្បាប់​ខ្មែរ​បច្ចុប្បន្ន និង​ជា​ពិសេស​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក្នុង​ការសម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដូចដែល​បាន​កំណត់​នៅក្នុង យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ ត្រូវ​បំពេញ​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​មួយ គឺ ដឹកនាំ និង​សម្របសម្រួល​ការកែទម្រង់​ច្បាប់​កម្ពុជា ឱ្យទៅ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ឯកភាព​, ប្រសិទ្ធភាព​, សមានគតិ​ភាព​, ឧត្តមា​នុ​ភាព​គតិយុត្ត និង​សន្តិសុខ​គតិយុត្ត ស្រប​តាមឧ​ត្ត​មានុ​វត្តន៍​អន្តរជាតិ និង​បរិការណ៍​កម្ពុជា​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​, ដៃគូ​អភិវឌ្ឍន៍​, វិស័យ​ឯកជន និង តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ចូល​រួមចំណែក​យ៉ាង​សកម្ម​, អន្តរ​សកម្ម និង​បុរេ​សកម្ម ស្រប​តាម​មុខងារ និង​ភារកិច្ច ជា​ធរមាន និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល ឈាន​ទៅ​សម្រេច​ចេញ​លទ្ធផល​ជាក់ស្តែង ជា​ឧត្តម​ប្រយោជន៍​ដល់​ការពង្រឹ​ង​វប្បធម៌​នីតិរដ្ឋ នៅ​កម្ពុជា​, ជាពិសេស​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​, វិនិយោគិន និង វិស័យ​ឯកជន មក​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com