ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ស្នងការ នគរបាល ខេត្ត កំពង់ធំ ប្រារព្ធ​ពិធី​ក្រុង​ពាលី​បុកគ្រិះ​សាងសង់​អាគារ​សាល​ប្រជុំ​ដែល​អា​ច​ផ្ទុក​មនុស្ស​ចូលរួម ប្រជុំ បាន​ជាង​៣០០​នាក់​គ្រោង​ចំណាយ ១៤៧០០០​ដុល្លា​

ស្នងការ នគរបាល ខេត្ត កំពង់ធំ ប្រារព្ធ​ពិធី​ក្រុង​ពាលី​បុកគ្រិះ​សាងសង់​អាគារ​សាល​ប្រជុំ​ដែល​អា​ច​ផ្ទុក​មនុស្ស​ចូលរួម ប្រជុំ បាន​ជាង​៣០០​នាក់​គ្រោង​ចំណាយ ១៤៧០០០​ដុល្លា​

ខេត្ត កំពង់ធំ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ មាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី សូត្រមន្ត​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ម្ចាស់​ព្រៃព្រឹក្សា អ្នកតា​វល្លិ ដើម្បី​សាងសង់ អាគារ​សាលប្រជុំ ដែល​អាច​ផ្ទុក​មនុស្ស​ចូលរួម​ប្រជុំ​បាន​ជាង​៣០០ នាក់ និង​គ្រោង​ចំណាយ ថវិកា ១៤៧០០០​ដុល្លា ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២០ ។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ មែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ស្នងការរង និង​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ជាច្រើនរូប​បាន​ចូលរួម​ពិធី យ៉ាង​អធិក​អ​ធ័ម នៅ ក្នុង​ពិធី​ដែល​មាន​ការប្រគំ​ភ្លេង ពិណពាទ្យ សូត្រ មន្ត សុំ សេចក្តី សុខ សេចក្តី ចម្រើន ទាំង ការ សាង សង់ រហូតដល់ ដំណើរ ការ ប្រកបដោយ សុវត្ថិភាព និង រីក ចម្រើន ដល់​អង្គភាព នៃ​ស្នងការ ទាំងមូល​.​។

​លោក​ឧត្តមសេនីយ៍ទោ មែន លី ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ គោរព ស្រឡាញ់ និង​កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង ដឹកនាំ អង្គភាព ដោយ​បេះដូង ជា​សាច់ញាតិ ជា​បង​ជា​ប្អូន រស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​គុណធម៌ ដល់​មន្ត្រីនគរបាល​គ្រប់រូប ទទួលបាន ភាពកក់ក្ដៅ​។

​លោក​ឧត្តមសេនីយ៍ទោ​ម៉ែន​លី បន្ទាប់​ពី​ចាកចេញ ខេត្ត​ឧត្ដរមានជ័យ បាន​ពាំនាំ នូវ​បទពិសោធន៍ និង​នាំ​យក​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ មក​ចែករំលែក ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ឱ្យ​ចេះ​រួមរស់​សាមគ្គី ជា​ធ្លុង​មួយ ដើម្បី​ភាព​រីកចម្រើន និង​រួមគ្នា​បម្រើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។

​មហាជន​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការដឹកនាំ របស់​លោក​ឧត្តមសេនីយ៍ទោ មែន លី ដែល​ទើបតែ​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ មិន​ដល់​មួយ​ឆ្នាំ​ផង សមិទ្ធផល​នានា បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស ដូច​ជា​អាគារ អន្តរាគមន៍​.​អាគារ ផ្ទះបាយ អាគារ​សាលប្រជុំ​និង​អាគារ​សម្រាប់​ធ្វើការ រួម​ទាំង​បាន ជួសជុល កែលម្អ​សោភ័ណភាព នៃ​ស្នងការ​ទាំងមូល គួរឲ្យ​មាន​ភាពទាក់ទាញ សមស្រប​ជា​កន្លែង​ធ្វើការ បម្រើ​ប្រជាពលរដ្ឋ​។

​លោក​ឧត្តមសេនីយ៍ទោ​ម៉ែន​លី បាន​បញ្ជាក់​ឲ្យដឹងថា អាគារ​សាលប្រជុំ ដែល​កំពុង​តែ​បុក​គ្រឹះ​សាងសង់​នេះ មាន​ពី​អាគារ អាគារ​ទី ១ មាន​ទំហំ ១១ ម៉ែត្រ គុណ​នឹង ៣១ ម៉ែត្រ​អាច​ផ្ទុក​អ្នកចូលរួម​ប្រជុំ​បាន​ជាង ៣០០ នាក់ មាន​បន្ទប់ទឹក ប្រុស​ស្រី ចំណែក​អាគារ​ខ្នែង ដែល​មាន​ទំហំ​៧​ម គុណ​នឹង ១១ ម៉ែត្រ មាន​សាលប្រជុំ​តូច អាច​ផ្ទុក​មនុស្ស​បាន ជាង ១០ នាក់ ក្នុងនោះ​មាន បន្ទប់ទឹក និង​បន្ទប់​សម្រាប់​ទុក​សម្ភារៈ រីឯ​ការចំណាយ ដែល​មាន​ទឹកប្រាក់ រហូត​ទៅ ១៤៧០០០ ដុល្លារ​។

​លោកស្នងការ បញ្ជាក់ថា ការធ្វើ​សាលប្រជុំ និង​អាគារ​ផ្ទះបាយ អាគារ អន្តរាគមន៍ រួម​ទាំង​ការជួសជុល អាគារ​សម្រាប់​ធ្វើការ គឺជា​ការជួយ សម្រួល ការលំបាក​ដល់​មន្ត្រីនគរបាល ក្នុង ស្នាក់នៅ ប្រចាំ​បញ្ជា កម្លាំង អន្តរាគមន៍ និង ការប្រជុំ​នានា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com